ខេត្តព្រះសីហនុ៖ លោក សុខ នី អាយុជាង៥០ឆ្នាំជាមន្ត្រីមន្ទីរសារធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុបានទទួលមរណៈភាពហើយ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍នៅម្ដុំផ្លូវចំណោតស្ថានីយ៍រថភ្លើងក្រុងព្រះសីហនុកាលពីវេលាម៉ោងជាង១០កន្លះយប់ថ្ងៃ១៤សីហា២០១៦ ក្នុងពេលជនរងគ្រោះជិះម៉ូតូហើយគេសង្សយ័ថាទំនងជាមានរថយន្តមិនស្គាល់អត្តសញ្ញាណបើកមកគៀរប៉ៈរួចហើយបើករត់គេច។ តាមលោកណុប ហេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុថ្លែងប្រាប់ថា ក្រោយកើតហេតុជនរងគ្រោះដែលរងរបួសធ្ងន់ធ្ងរបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ហើយបន្ទាប់មកមានការចាត់ចែងបញ្ជូនបន្តទៅមន្ទីរពេទ្យរាជធានីភ្នំពេញ ប៉ុន្តែជាអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិតនៅពេលរថយន្តពេទ្យដឹកទៅដល់ត្រឹមក្នុងភូមិសាស្ត្រស្រុកព្រៃនប់៕
» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូម្នាក់ឯងប៉ះជាមួយឡាន បណ្តាលឲ្យស្លាប់