ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ស្ដ្រី​ភ្ញៀវទេសចរ​បារាំង​៣​នាក់ បាត់​ខ្លួន​អស់​មួយ​យប់ នៅក្នុង​ព្រៃ​ភ្នំ​កែប ព្រឹក​រកឃើញ​វិញ

ស្ដ្រី​ភ្ញៀវទេសចរ​បារាំង​៣​នាក់ បាត់​ខ្លួន​អស់​មួយ​យប់ នៅក្នុង​ព្រៃ​ភ្នំ​កែប ព្រឹក​រកឃើញ​វិញ

(​កែប​)៖ នា​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦​នេះ ក្រោយពី​មាន​ហេតុការណ៍​ក្រុម​ភ្ញៀវទេសចរ​ជនជាតិ​បារាំង​មួយ​គ្រួសារ មាន​គ្នា​៤​នាក់ និង​មគ្គុទ្ទេសក៍​ទេសចរ​ម្នាក់​វង្វេងផ្លូវ​បាត់​ខ្លួន​នៅ​តំបន់​ទេសចរណ៍​នា​ខេត្ត​សៀមរាប​នោះ ស្រាប់តែ​នៅ​ឯ​ខេត្ត​កែប​ឯណោះ​វិញ ក៏​មាន​ហេតុការណ៍​នេះ​កើតឡើង​ផងដែរ ដោយ​ស្ដ្រី​ភ្ញៀវទេសចរ​ជនជាតិ​បារាំង​៣​នាក់ អាយុ​ប្រហែល​២៥​ឆ្នាំ បាន​បាត់​ខ្លួន​អស់​មួយ​យប់ នៅក្នុង​ព្រៃ​ភ្នំ​កែប ប៉ុន្តែ​ពួកគេ​ត្រូវបាន​កម្លាំង​នគរបាល និង​កម្លាំង​ប្រតិបត្តិ​ការរកឃើញ​វិញ​ហើយ ។​
​ហេតុការណ៍​នេះ កើតឡើង​នៅ​យប់​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៦ ស្ថិត​នៅ​កន្លែង​លក់​សំបុត្រ​ចូល​ឧទ្យាន​កែប ខេត្ត​កែប​។ ដកស្រង់​សំដី​ឈ្មោះ អ៊ុយ សារ៉ាត់ ម្ចាស់​ម៉ូតូ​កង់​បី​ដែល​ដឹក​ភ្ញៀវទេសចរ​ខាងលើ បានបញ្ជាក់​ថា ម៉ោង​១៦​និង​២០​នាទី គាត់​បាន​ដឹក​ភ្ញៀវ​ស្រី​បារាំង​ទាំង​បី​នាក់ ទៅ​ភ្នំ​កែប​លុះ​ដល់​កន្លែង​លក់​សំបុត្រ​ចូល​ឧទ្យាន​កែប​ពួកគេ​ចុះ​ដើរ បំណង​ទៅ​មើល​ថ្ងៃ​លិច​នៅ​ទីនោះ ដោយ​បាន​សន្យា​ឲ្យ​គាត់​ទៅ​ចាំ​ទទួល ពួកគេ​នៅ​ច្រក​ចេញ​ពី​ខាងកើត​ភ្នំ​។​
​ក្រោយ​ទទួលបាន​ព័ត៌មាន​ភ្លាម លោក​បាន​មកដល់​គោលដៅ​ចាត់តាំង​កម្លាំង​ប្រចាំការ​នៅ​ស្នងការដ្ឋាន កម្លាំង​ប្រចាំ​ឆ្នេរ​កែប សហការ​ជាមួយ​ឧទ្យានុ​រក្ស ដែល​មាន​កម្លាំង​រួម​២០​នាក់ ចេញ​រុករក សារ​ចុះ​សារ​ឡើង ច្រើនលើក​ដល់​ម៉ោង​១៖០០​រំលង​អធ្រាត្រ តែ​មិន​ទាន់​បាន​ឃើញ​ទេ ដោយសារ​យប់​ងងឹត​ពិបាក​មើល​។ លុះ​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៦​នេះ ស្ត្រី​ជនជាតិ​បារាំង ដែល​បាត់​ពី​យប់មិញ​ត្រូវបាន​រកឃើញ​វិញ​ហើយ ដោយ​ពួកគេ​វង្វេង​នៅក្នុង​ព្រៃ ហើយ​ដេក​ក្នុង​ព្រៃ​ភ្នំ​កែប​ពេញ​មួយ​យប់​។ ក្រោយ​រក​ឃើញ​ស្ដ្រី​ភ្ញៀវ​បរទេស​ទាំង​៣​នាក់ ត្រូវបាន​បញ្ជូន​តាមរ​បស់​សមត្ថកិច្ច​មក​ស​ម្រាក់ នៅ​ផ្ទះសំណាក់​នៅ​កំពត់​វិញ​៕fn-2016-08-15-09-10-18-3 fn-2016-08-15-09-10-18-5 fn-2016-08-15-09-10-18-6

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya