ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​របួស​ធ្ងន់​ស្រាល​៣​នាក់​ ​

ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​របួស​ធ្ងន់​ស្រាល​៣​នាក់​ ​

ខេត្ត​កំពង់ឆ្នាំង ៖​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវខ្វែង​ទិស​ទល់មុខ​ចំណតរថយន្ត​ផ្សារលើ ក្នុងភូមិ​ផ្សារលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ ជនរងគ្រោះ​ទាំង​៣​នាក់​មាន​ទី​១-​ឈ្មោះ អ៊ឹង សុ​លាត អាយុ​១៦​ឆ្នាំ រងរបួស​ធ្ងន់ បាក់ដៃ និង​ជើង ទី​២-​ឈ្មោះ ស្រី លក្ខ័ណ អាយុ​១៦ រងរបួស​ធ្ងន់ និង​ទី​៣-​ឈ្មោះ ស្រី កែវ អាយុ​១៧​ឆ្នាំ រងរបួស​ស្រាល​ទាំង​នារី​រងគ្រោះ​ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង  ។​
​នៅ​មុនពេល​កើតហេតុ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហ្ស៊ុ​យ​សុ​យ​គី​ស្មាស់​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BQ-៥១២៩ ជិះ​គ្នា​៣​នាក់ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិច​ទៅ​កើត នៅពេល​ម​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ចំណុច​ផ្លូវខ្វែង​ទិស​គ្នា​ក៏​មាន​រថយន្ត​ម៉ាក​សាំ​យ៉ុង​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AA-០០៩៤ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ដែល​បើក​ក្នុង​ល្បឿន​បោះពួយ​យ៉ាង​លឿន​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ដែល​កំពុង​ឆ្លងផ្លូវ​ពេញទំហឹង បណ្តាលឲ្យ​រងរបួស​ធ្ងន់​និង​ស្រាល​៣​នាក់ ហើយ​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់​តែ​ម្តង ។​
​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ប៉ុន្តែ​ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ក៏​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​ភ្នំពេញ ចំណែក​មធ្យោបាយ​ទាំងពីរ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ដើម្បី​រងចាំ​ការដោះស្រាយ​តាម​និតិ​វិធី ៕
4-40 5-26 6-18 7-14

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya