ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||   

» ព័ត៌មានជាតិ » តុលាការ​កំពូល​តម្កល់​ទោស​ក្រុមគ្រួសារ លោក ថោង សារ៉ាត់ ពី​បទ​រក្សា​ទុក​អាវុធ​ខុសច្បាប់

តុលាការ​កំពូល​តម្កល់​ទោស​ក្រុមគ្រួសារ លោក ថោង សារ៉ាត់ ពី​បទ​រក្សា​ទុក​អាវុធ​ខុសច្បាប់

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី ១៥ ខែ សីហា ឆ្នាំ​២០១៦​នេះ រកឃើញថា ក្រុមគ្រួសារ លោក ថោង សារ៉ាត់ រួម​មាន​ម្តាយ​ឪពុក និង​លោក ថោង សារ៉ាត់ មាន​ទោស​ពី​បទ​រក្សាទុក​អាវុធ ខុសច្បាប់​វែង​ខ្លី​ចំនួន ១១​ដើម​ដដែល ដោយ​សម្រេច​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍ ទុកជាបានការ​ពេញ​ទាំងមូល​។ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល លោក ឃឹម ប៉ុណ្ណ​។
​ការសម្រេច​នេះ ធ្វើឡើង​ដោយ​កំបាំងមុខ​ជនជាប់ចោទ​ទាំង​៣​នាក់ តែ​ចាត់ទុកជា​ចំពោះមុខ ។ ពាក់ព័ន្ធ​ការសម្រេច​នេះ លោក ហាវ ស៊ី​ណាត មេធាវី​ការពារ​ជនជាប់ចោទ បដិសេធ​ពុំ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទេ ។​
​ជនជាប់ចោទ​ក្នុង​សំណុំរឿង​នេះ រួមមាន​លោក ថោង សារ៉ាត់ ហៅ​ជិន អាយុ​៣៨​ឆ្នាំ អតីត​មាន​ងារ​ជា​ឧកញ៉ា និង​ជា​ម្ចាស់​បុរី​៩៩៩ ឪពុក​ឈ្មោះ ថោង ចំរើន ហៅ តាំង ចំរើន អាយុ​៦៣​ឆ្នាំ និង ម្តាយ​ឈ្មោះ កែវ សារី អាយុ​៥៥​ឆ្នាំ ។​
​សូម​ជំរាប​ថា លោក ថោង សារ៉ាត់ ធ្លាប់​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង សាលាឧទ្ធរណ៍ ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ​រយៈពេល​២​ឆ្នាំ​៦​ខែ និង ឪពុកម្ដាយ ត្រូវបាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ ពី​បទ​កាន់កាប់​ឬ​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ចំនួន​១១​ដើម ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្ទះ​លេខ​៩២១ ផ្លូវ​លេខ​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ តាម​មាត្រា​៤៩០​នៃ​ក្រម​ព្រហ្មទណ្ឌ ៕

fn-2016-08-15-08-40-26-0 image-543

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya