ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៦លើក (យប់៣លើក) បណ្តាលឲ្យ៦មនុស្សស្លាប់២នាក់ រងរបួសធ្ងន់ ៦នាក់ និងរបួសស្រាល ២នាក់ ។
យោងតាមនាយកដ្ឋាននគរបាលចរាចរណ៍ បានឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន ១១គ្រឿង រួមមាន ម៉ូតូ ចំនួន៦គ្រឿង រថយន្តធុនតូច ចំនួន ៣គ្រឿង និងរថយន្តធុនធំ ចំនួន២គ្រឿង ។
មូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ៣លើក, ស្រវឹង ២លើក (ស្លាប់ ២នាក់), មិនគោរពសិទ្ធិ ១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៨នាក់ (យប់៤នាក់) ។
ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តកណ្តាល១លើក ស្លាប់១នាក់ របួស២នាក់ និងខេត្តកំពង់ស្ពឺ ១លើក ស្លាប់១នាក់ របួស២នាក់ ។ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុប ទូទាំងប្រទេសមានចំនួន ២ ៣៥៦គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១ ០៧៤គ្រឿង និងពិន័យសរុប ចំនួន ១ ២៨២គ្រឿង ៕
» ព័ត៌មានជាតិ » ស្លាប់ ២នាក់ និងរបួស ៨នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៤សីហា ឆ្នាំ២០១៦