ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​ជនជាតិ ROMANIA ម្នាក់ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ

ប៉ូលិស​ចាប់ខ្លួន​ជនជាតិ ROMANIA ម្នាក់ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៦​នេះ បាន​ចាប់ខ្លួន​ជនជាតិ ROMANIA ម្នាក់ ហើយ​រកឃើញ​កាកូ​អ៉ីន ជិត​៥​គីឡុក្រាម​។​
​នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​អបអរសាទរ និង​កោត​ស​សើរ​ដល់ សមត្ថកិច្ច​បំពេញ​ការងារ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដោយ​បាន​សហការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​មួយ​នេះ​។​
​លោក​បាន​បន្តទៀតថា «​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់​ជនជាតិ ROMANIA ម្នាក់​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​QR៩៧០ ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០១៦​ម៉ោង​១៥​និង​៥០​នាទី រកឃើញ​កូកា​អ៉ីន​ចំនួន​៤៩៦០.៦៩​ក្រាម​ចូលមក​កម្ពុជា​»​។​
​សម្រាប់​ជនសង្ស័យ​រូបនេះ​ត្រូវបាន​នាំខ្លួន យក​ទៅ​សួរនាំ​នៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ដើម្បី​ចាត់ការ​បន្ត​ទៀត​។​
​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​នេះដែរ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ឧបត្ថម្ភ​ថវិកា ចំនួន​២​ម៉ឺន​ដុល្លារ ជូន​កម្លាំង​សមត្ថកិច្ច នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដែល​មាន​ស្នាដៃ​បង្ក្រាប និង​ចាប់ខ្លួន ជនជាតិ​ថៃ​ម្នាក់ កាលពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៦​កន្លងទៅ ដោយ​ធ្វើ​ការដកហូត​ថ្នាំ​ជាង​១៤​គីឡូក្រាម​៕
13876703_312827355716440_2016612325683904514_n 13932884_312827329049776_323226482883981440_n 14034684_312827375716438_6002312480951934861_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya