ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ឡាន​បុក​គ្នា​ត្រង់​ផ្លូវ​កែង ម្ខាង​រត់គេច​បាត់ ម្ខាង​ទៀត​បុក​ចូលទៅ​ក្នុង​ផ្ទះ​គេ

ឡាន​បុក​ឡាន​បុក​គ្នា​ត្រង់​ផ្លូវ​កែង ម្ខាង​រត់គេច​បាត់ ម្ខាង​ទៀត​បុក​ចូលទៅ​ក្នុង​ផ្ទះ​គេ

(​ភ្នំពេញ​)៖ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៦ រថយន្ត​២​គ្រឿង​បាន​បើក​បុក​គ្នា ត្រង់​ផ្លូវ​លេខ​៤៣២​កែង​នឹង​ផ្លូវ​លេខ​១៦៣ ស្ថិតក្នុង​សង្កាត់​ទួល​ទំពួង​ទី​១ ខណ្ឌចំការមន ដែល​បន្ទាប់ពី​បុក​រួច ម្ចាស់​រថយន្ត​ម្ខាង​រត់​បាត់ និង​ម្ខាង​ទៀត​ជ្រុល​បុក​ចូល​ទៅក្នុង​ផ្ទះ​គេ តែ​សំណាង​គ្មាន​មនុស្ស​រងរបួស គ្រាន់តែ​ខូចខាត​សម្ភារៈ​តែប៉ុណ្ណោះ ។​
​មុន​ដំបូង​គេ​បាន​ឃើញ​រថយន្ត​ទាំង​ពីរ​គ្រឿង  ដែល​មួយ​គ្រឿង​ម៉ាក ស៊ីណា ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 2AC-8209 បាន​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ លក់​បាយ និង​គុយទាវ​ត្រង់​ផ្លូកែ​ង និង​មួយ​គ្រឿង​ទៀ​ម៉ាក​បា​ឡែន ពណ៌​ប្រផេះ ដែល​ជ្រុះ​ស្លាក​លេខ ភ្នំពេញ 2AG-6525 បាន​បើក​រត់​បាត់​។​
​ប្រភព​ដដែល​បាន​បន្តទៀតថា រថយន្ត​ទាំង​២ ខាងលើ​បើកបរ​បញ្ច្រាស់ទិស​គ្នា ក្នុង​ល្បឿន​យ៉ាង​លឿន តាម​បណ្តោយ​ផ្លូវ​លេខ​៤៣២ លុះ​បើក​មកដល់​ផ្លូវ​កែង​នឹង​ផ្លូវ​១៦៣ ធ្វើឲ្យ​រថយន្ត​ទាំង​២ បុក​គ្នា​យ៉ាង​ពេញទំហឹង​តែម្តង ដែល​បណ្តាលឲ្យ​រថយន្ត​បា​ឡែន ជ្រុះ​ស្លាក​លេខ​នៅ​កន្លែងកើតហេតុ បើក​រត់​បាត់ រឺឯ​រថយន្ត​ស៉ីណា​វិញ បាន​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ ដែល​បើក​លក់​បាយ​គុយទាវ តែ​មិន​បណ្តាលឲ្យ​មាន​មនុស្ស​រងរបួស​នោះទេ គ្រាន់តែ​ខូចខាត​ទ្វារផ្ទះ​មួយ​ផ្ទាំង​ធំ និង​ខូចខាត​ម៉ូតូ​៣​គ្រឿង ។​
​ក្រោយ​កើតហេតុ​រថយន្ត​ស៊ីណា ដែល​បុក​ចូល​ផ្ទះ​គេ ត្រូវបាន​ចរាច​រណ៌​ស្ទួច​យកទៅ​រក្សាទុក នៅ​ស្នងការដ្ឋាន​នគរបាល​ក្រុងភ្នំពេញ រឺឯ​រថយន្ត​បា​ឡែន ដែល​ជ្រុះ​ស្លាក​លេខ នៅ​កន្លែងកើតហេតុ ហើយ​ព្យាយាម​បើក​រត់ គឺ​សមត្ថកិច្ច​នឹង​ស្រាវជ្រាវ រក​រថយន្ត​និង​ម្ចាស់​រថយន្ត នោះ​ដើម្បី​មក​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕
fn-2016-08-15-07-18-35-0 fn-2016-08-15-07-18-36-7 fn-2016-08-15-07-18-36-8

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya