ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ឡាន បណ្តាលឲ្យ​រងរបួ​សបា​ក់​ភ្លៅ

ឡាន​បុក​ឡាន បណ្តាលឲ្យ​រងរបួ​សបា​ក់​ភ្លៅ

(​ភ្នំពេញ​)៖ នា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៦ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​
នៅ​មុន​មាន​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​កើតឡើង គេ​បាន​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក BMW ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AG-2838 ដែល​ជិះ​គ្នា​បី​នាក់ មាន​ស្ត្រី​ម្នាក់​ផង​ដែរ បាន​បើក​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរ​ស្ស៉ី ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​បើក​មកដល់​ចំណុចកើតហេតុ ត្រង់​ផ្លូវ​កែង​នឹង​ផ្លូវ​មុនី​វង្ស ក៏​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក Highlander ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2X-0354 ដែល​បើក​ដោយ​មន្ត្រី​យោធា​ម្នាក់ ក្នុង​ល្បឿន​យ៉ាង​លឿន​ដូចគ្នា បាន​មក​ដល់​ដែរ ក៏​ធ្វើឲ្យ​រថយន្ត​ទាំង​២​ខាងលើ បុក​គ្នា​យ៉ាង​ពេញទំហឹង ដែល​បណ្តាល​ឲ្យ មន្ត្រី​យោធា​ជា​ម្ចាស់​រថយន្ត Highlander រងរបួស​បាក់​ភ្លៅ​ម្ខាង ចំណែក​អ្នក​ដែល​ជិះ​នៅក្នុង​រថយន្ត BMW  មិន​មាន​រងរបួស​នោះ​ទេ​។  ដោយឡែក​រថយន្ត​ទាំង​២​គ្រឿង​វិញ​ខូចខាត ខាង​មុខ​ទាំង​ស្រុង​តែម្តង​។ បន្ទាប់ពី​រងរបួស​មន្ត្រី​យោធា ត្រូវ​បាន​រថយន្ត​សង្គ្រោះបន្ទាន់ ដឹកយក​ទៅ​ព្យាបាល​ភ្លាម​ផងដែរ​។​
​ក្រោយ​កើតហេតុ​រថយន្ត​ទាំង​២ ត្រូវបាន​សមត្ថកិច្ច​ជំនាញ ចុះ​មក​វាស់វែង និង​ស្ទួច​យកទៅ​រក្សាទុក នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ក្រុងភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕

fn-2016-08-15-07-31-55-0 fn-2016-08-15-07-31-55-1 fn-2016-08-15-07-31-56-2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya