ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់​ចាប់ខ្លួន​អ្នកកាសែត​ម្នាក់ ពី​បទ​កំហែង​យក​តាម​ដីកា​តុលាការ​ ​

ប៉ូលិស​ឃាត់​ចាប់ខ្លួន​អ្នកកាសែត​ម្នាក់ ពី​បទ​កំហែង​យក​តាម​ដីកា​តុលាការ​ ​

ខេត្ត​ពោធិ៍សាត់​៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​បាត់ដំបង ឃាត់​ចាប់ខ្លួន​អ្នកកាសែត​ម្នាក់ ដោយ​ចោទ​ពី​បទ​កំហែង​យក​តាម​ដី​ការ​បង្គាប់​ឲ្យ​នាំខ្លួន ប្រគល់ឲ្យ​សមត្ថកិច្ចន​គ​របាល​ខេត្ត​ពោធិ៍សាត់ ដើម្បី​បន្ត​ទៅ​សាលាដំបូង​ខេត្តពោធិ៍សាត់​អនុវត្ត​បន្ត​តាម​នីតិវិធី​។​
​តាម​ការ​ឲ្យដឹង​ពី​លោក វរសេនីយ៍ទោ ម៉ូ លីដា នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​បាន​អោយដឹង​ថា ៈហេតុ​ការណ៏​នេះ​កម្លាំង​នគរបាល​ខេត្ត​បាត់ដំបង​បាន​អនុវត្ត​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​-​សង្កាត់​ទួល​តា​ឯក ក្រុង – ខេត្ត​បាត់ដំបង​។ លោកនាយ​ការិយាល័យ​បន្តថា លុះ​ព្រឹក​ថ្ងៃទី​១៣ ខែ​ឆ្នាំ​ដដែល​សមត្ថកិច្ច​ខេត្ត​បាត់ដំបង (​អនុវត្ត​) ហៅ​សមត្ថកិច្ច​របស់​លោក​ទៅយក ដើម្បី​ប្រគល់​ខ្លួន​ជនសង្ស័យ​នាំ​មក​ខេត្ត​ពោធិ៍សាត់​បន្ត​តាម​នីតិវិធី ហើយ​ការអនុវត្ត​ឃាត់​ចាប់ខ្លួន​អ្នកកាសែត​ខាងលើនេះ គឺ​អនុវត្ត​ឡើង​តាម (​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​) ដោយ​ចោទ​ពីបទ (​កំហែង​យក​) លេខ ៧៦ ដប​ងខ ចុះ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ ចេញ​ដោយ​លោក រស់ ផូ​រា ចៅក្រម​សើ​ប​សួរ​នៃ​សាលាដំបូង​ខេត្ត​ពោធិ៍សាត់​។ លោកនាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បន្តទៀតថា អ្នកកាសែត​ត្រូវបាន​អនុវត្ត​ខាងលើ​ឈ្មោះ ប៉ាក ស៊ីណា ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខរបរ​អ្នកសារព័ត៌មាន​នៅ​អង្ក​ភាព (​វាល​ឥន្ទ្រី​) ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។ ហើយ​គាត់​បាន​ប្រព្រឹត្ត​ឡើង​កាលពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៣ ស្ថិតក្នុង​ភូមិ​-​ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ក្នុងករណី (​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៣៦៣,៣៦៤,​នៃ​ក្រម​ព្រហ្មទណ្ឌ​។ លោក​បញ្ជាក់​បន្ថែម​ទៀត​ផងដែរ​ថា ចំពោះ​ករណី​ខាងលើ​នេះ​និង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខត្ត​ពោធិ៍សាត់ នា​រសៀល​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៦​នេះ​។​
​ប្រភព​ព័ត៌មាន​ផ្សេងៗ​លើកឡើង​ថា​ក្នុង​ករណី​អនុវត្ត​ដីកា លើ​អ្នកកាសែត​នោះ​ដូចជា​ច្បាស់លាស់​ត្រឹមត្រូវ​ណាស់ ប៉ុន្តែ​គេ​មិន​បាន​បញ្ជាក់​ច្បាស់លាស់​នោះ​ទេ​ថា​អ្នកកាសែត​រូបនេះ​ប្រព្រឹត្ត​បទល្មើស​អ្វី​នោះ​ទេ ហើយក៍​គេ​មិនទាន់​បាន​ដឹង​ដែរ​ថា តុលាកា​សម្រេច​ត្រូវ​ឃុំខ្លួន​អ្នកកាសែត​រូប​នេះ​ឬ​មិន​ត្រូវ​ឃុំ​នោះទេ​៕
image-507

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya