ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » អម្ព​រ ទេវី មកដល់​កម្ពុជា និង​ចាប់ផ្តើម​សម្តែង​ជាថ្មី​ ​

អម្ព​រ ទេវី មកដល់​កម្ពុជា និង​ចាប់ផ្តើម​សម្តែង​ជាថ្មី​ ​

ភ្នំពេញ​៖ តារា​សម្តែង​ស្រី​ល្បី​ឈ្មោះ​អ្នកស្រី​អម្ពរ​ទេវី បាន​ធ្វើដំណើរ​មក​ដល់​កម្ពុជា​ហើយ​កាលពី​ល្ងាច​ថ្ងៃទី​១៣​ខែ​សីហា​នេះ​។ អ្នកនាង​នឹង​បង្ហាញ​វត្តមាន​ជា​ថ្មី​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​ដែល​ដឹកនាំ​ការផលិត​ដោយ​អ្នកស្រី​ពាន់​ភួង​បុប្ផា គឺ​រឿង​”​ទឹកចិត្ត​ម្តាយ​សម័យថ្មី​”​ដែល​ប្លង់​សំខាន់​របស់​នាង​នឹង​ត្រូវ​ចាប់ផ្តើម​ថត​ចាប់ពី​ថ្ងៃ​ទី​១៨​ខែ​សីហា​នេះ​តទៅ​។​
​អតីត​តារា​សម្តែង​ស្រី​ល្បីឈ្មោះ អ្នកនាង អម្ព​រ ទេវី បាន​បាត់​មុខ​ពី​ការសម្តែង អស់​រយៈពេល​ជាង​១​ទស្សវត្សរ៍​មក​ហើយ​។ គេ​នៅ​ចាំបាន​ថា វត្ត​មាន​តារា​សម្តែង​អម្ពរ​ទេវី បាន​ធ្វើឲ្យ​អ្នក​ទស្សនាចាំ​មិន​ភ្លេច​ព្រោះតែ​នាង​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​ការជួយ​ជ្រោមជ្រែង​វិស័យ​សម្តែង​ភាពយន្ត​។ ទោះបីជា​ប្រឡូក​យ៉ាង​ជោគជាំ​នាង​បាន​បន្សាត់​ខ្លួន​ពី​ការសម្តែង​ដោយ​ស្ងប់ស្ងាត់​។ ជាង​១០​ឆ្នាំ​ហើយ​ដែល​អតីត​តារា​សម្តែង​ស្រី​ល្បីឈ្មោះ​ក្នុងអំឡុង​ទសវត្សរិ៍​ទី​៩០ រូបនេះ បាន​បាន​ចាកចេញ ពី​កម្ពុជា​ទៅ​រស់នៅ​សហរដ្ឋ​អា​មរិក ដែល​ក្រោយមក​នាង​បាន​រៀបការ​ប្តី​ថ្មី​។ ដំណឹង​នៃ​ការវិល​មក​រក​ការសម្តែង​ឡើងវិញ​បាន​លេចលឺ​ឡើង​កាលពីដើមឆ្នាំ​២០១៦​មកម្ល៉េះ ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៣​ខែ​សីហា​នេះ​នាង​បាន​ធ្វើដំណើរ​មក​ដល់​ព្រលាន​យន្តហោះ​មុខ​ការគ្រោងទុក​។​
​អ្នកស្រី​ពាន់ ភួង​បុផ្ផា ជា​អ្នកដឹកនាំ​ខ្សែភាពយន្ត ដែល​បាន​ទៅ​ទទួល​នាង​បាន​លើកឡើង​ថា ដំណើរ​មក​ដល់​របស់​នាង​មុន​ការគ្រោងទុក​ព្រោះតែ​នាង​បាន​ផ្លាស់ប្តូរ​យន្តហោះ​។ អ្នកស្រី​បញ្ជាក់ថា នាង​បាន​វិល​មក​កម្ពុជា​ជាមួយ​កូនប្រុស ហើយ​អតីត​ស្វាមី​នាង​គឺ​លោក ពេជ្រ ភា​រុណក៏​បាន​ទៅ​ទទួល​ផ្ទាល់​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ផងដែរ​។ អ្នកស្រី​បញ្ជាក់ថា ក្រៅពី​ការសាកសួរ​សុខទុក្ខ​សាច់ញាតិ គម្រោង​សំខាន់​របស់​នាង​គឺ​ការចូលរួម​សម្តែង​ខ្សែភាពយន្ត​របស់​ផលិតកម្ម​ថោ​ន​គឺ​រឿង​”​ទឹកចិត្ត​ម្តាយ​សម័យថ្មី​”​ដែល​អ្នកស្រី​ជា​អ្នកដឹកនាំ​សម្តែង​។ អ្នកស្រី​បន្ត​ថា ភាពយន្ត​នេះ​បានចាប់ផ្តើម​ការផលិត​មួយ​រយៈពេល​មក​ហើយ​ហើយ​ប្លង់​សំខាន់ៗ​ដែល​មាន​សម្រាប់​តារា​សម្តែង​ជើងចាស់​រូប​នេះ​នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៨​ខែ​សីហា និង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៥​ខែ​សីហា​នេះ​។ អ្នកស្រី​បញ្ជាក់ដែរថា​អ្នកស្រី​មាន​បំណង​រៀបចំ​ឲ្យមាន​ជំនួប​រវាង​តារា​សម្តែង​ល្បី​ក្នុង​ទសវត្សរិ៍​ទី​៩០​រូបនេះ និង​អ្នកសារព័ត៌មាន​ប្រយោជន៍​ដើម្បីឲ្យ​អ្នកសារព័ត៌មាន​ផ្តិត​យក​រូបថត រូបភាព និង​ជជែក​ពី​ការងារ​ដែល​នាង​បាន​ធ្វើ​នៅពេលនេះ​។ អ្នកស្រី​ថ្លែង​សរសើរ​ថា បើទោះបីជា​វ័យ​ជ្រេ​បន្តិច​ប៉ុន្តែ​អ្នកនាង​អម្ពរ​ទេវី នៅតែ​ស្រស់ស្អាត ពិសេស​មិន​ធាត់​ខ្លាំង​ដូច​សិល្បករ​ជំនាន់​នាង​ផ្សេងៗ​ទៀត​នោះ​ទេ​។ អ្នកស្រី​រំពឹង​ដែរ​ថា គម្រោង​ចេញ​ថត​ជា​ថ្មី​របស់​អ្នកនាង​នឹង​បញ្ចប់​តាម​ការគ្រោងទុក ហើយ​ទស្សនិកជន​នឹង​នៅតែ​បន្ត​ការគាំទ្រ​តារា​សម្តែង​ស្រី​រូប​នេះ​ផងដែឬ​។​
​រឿង​”​ទឹកចិត្ត​ម្តាយ​សម័យថ្មី​”​ដែល​ជា​ខ្សែភាពយន្ត​ខ្សែភាពយន្ត​ខ្នាត​ធំ​របស់​ផលិតកម្ម​ថោ​ន ដែល​ដឹកនាំ​សម្តែង​ដោយ​អ្នកស្រី​ពាន់​ភួង​បុប្ផា បាន​ប្រកាស​ចេញ​ថត កាលពី​ព្រឹក​ថ្ងៃទី​៦​ខែកក្កដា​ឆ្នាំ​២០១៦​នេះ​។ តារា​សម្តែង​៤​ជំនាន់​ផ្សេងគ្នា​ដែល​នឹង​សម្តែង​រូ​ម​គ្នា​ក្នុង​ខ្សែភាពយន្ត​នេះ មានដូចជា​សិល្បករ​ល្បី​ជំនាន់​ទស្សវត្ស​រិ៍ទី​៦០​អ្នកស្រី​ឌី សា​វ៉េ​ត តារា​សម្តែង​ទសវត្សរិ៍​ទី​៩០​អ្នកនាង​អម្ពរ​ទេវី លោក​ទេព​រិនដា​រ៉ូ តារា​សម្តែង​ល្បីឈ្មោះ​ក្នុង​ឆ្នាំ​២០០០​អ្នកនាង​ស៊ឹម សូ​លីកា និង​អ្នកនាង​ស្វែង សុជាតា និង​តារា​សម្តែង​ល្បី​ឈ្មោះ​ក្នុង​ពេល​បច្ចុប្បន្ន គឺ​អ្នកនាង​សុខ សោ​ម៉ា​វត្តី កញ្ញា ឌុ​ច លីដា លោក យិត​មាស ឧស្សាហ៍ និង​តារា​សម្តែង​ជាច្រើនរូប​ទៀត​នឹង​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​រឿង​”​ទឹកចិត្ត​ម្តាយ​សម័យថ្មី​” ។ ក្រៅ​ពី​តារា​សម្តែង​ល្បី​ឈ្មោះ​ទាំងនេះ​ក៍​នឹង​មាន​ការ​បង្ហើរ​សំនៀង​របស់​តារាចម្រៀង​ប្រុស​ស្រី​ល្បីឈ្មោះ​ពីរ​រូប​គឺ​កញ្ញា មាស សុខ​សោភា និង​លោក ខេ​ម ក៏​នឹង​ត្រូវ​បាន​លើក​យកមក​ដាក់បញ្ចូល​ក្នុង​ខ្សែភាពយន្ត​នេះ​ផង​ដែរ​។ ខ្សែភាពយន្ត​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​ផ្ទុះ​ចេញ​នូវ​ការគាំទ្រ​ច្រើន​ពី​ទស្សនិកជន​ខណៈ​ដែល​វា​គឺជា​ទស្សនីយភាព​សិល្បៈ​ពិសេស​ប្លែក​មិន​ធ្លាប់​មាន​។ ខ្សែភាពយន្ត​នេះ​នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត​ក្នុង​អំឡុង​ចុងឆ្នាំ​២០១៦ ឬ​ដើមឆ្នាំ​២០១៧​ខាងមុខ​។​
​គួរ​បញ្ជាក់​ដែរ​ថា​បច្ចុប្បន្ន​អតី​តារា​សម្តែង អម្ពរ​ទេវី​កំពុង​រស់នៅ ទីក្រុង Tacoma រដ្ឋ Washington ជាមួយ​កូន​ពីរ​នាក់​គឺ​កូនប្រុស​បង​ឈ្មោះ​ភិរុណ ឥន្ទ​បុត្រ អាយុ​១៤​ឆ្នាំ និង​កូនស្រី​ឈ្មោះ​ភិរុណ លក្ស្មី​ទេវី អាយុ​៦​ឆ្នាំ​។ នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​៨០ និង​ក្នុង​ទសវត្សរ៍​ឆ្នាំ​៩០ ស្នាដៃ​សម្តែង​ខ្សែភាពយន្ត​របស់​អ្នកនាង​អម្ពរ ទេវី បាន​សម្ដែង​មិន​តិច​ជាង​១០០​រឿង​នោះ​ទេ ដោយ​រឿង​ល្បីៗ​រួមមាន រឿង «​សម្ដី​ចុងក្រោយ​» រឿង «​ឆ្អឹង​អណ្ដែត​» រឿង «​ចុង​ស្រល់​» និង​រឿង «​ជើងមេឃ​ដាច់ស្រយាល​»​ជាដើម​៕

image-502 image-504 image-505

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya