ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ជម្លោះ​វាយតប់​ឈាន​ទៅ​ចាក់ទឹក​អាស៊ីត​ជះ បណ្តាលអោយ​ស្លាប់​ ​

ជម្លោះ​វាយតប់​ឈាន​ទៅ​ចាក់ទឹក​អាស៊ីត​ជះ បណ្តាលអោយ​ស្លាប់​ ​

ភ្នំពេញ ៖ ហេតុការណ៍ នេះ​កើតឡើង កាលពី​វេលា​ម៉ោង ២១ និង ០០​នាទី​យប់​ថ្ងៃទី ១៤ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ចំណុច សិប្បកម្ម​ផលិត​ថង់​ផ្លា​ស្ទិច​មួយកន្លែង ស្ថិត​តាម​បណ្តោយ​ផ្លូវ​ប៉េតុង ក្នុង​ក្រុម​ទី​០៧ ភូមិ​ឬ​ស្សី សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​
​ជនរងគ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​មានឈ្មោះ សុ​ត ធារ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​កម្មករ​ក្នុង​សិប្បកម្ម កើតហេតុ និង​មាន​ស្រុកកំណើត​នៅ​ស្រុក ស្វាយជ្រុំ ខេត្ត​ស្វាយរៀង​។ ចំណែក ជន​ដៃ ដល់​មាន​ឈ្មោះ ម៉ាប់ មៃ អាយុ ១៧​ឆ្នាំ ជា​កម្មករ​នៅ​សិប្បកម្ម​កើតហេតុ​ដូចគ្នា និង​ស្នាក់នៅ រួមគ្នា នៅ​ទីតាំង​ខាងលើនេះ ។ ជនរងគ្រោះ​មាន​គ្នា​២​នាក់ ដោយឡែក ក្រុម​ជនសង្ស័យ​មាន​គ្នា ៣​នាក់ ដែល​ជា​កម្មករ​ធ្វើការ​នៅ​សិប្បកម្ម​ខាងលើ និង​ស្នាក់នៅ​រួមគ្នា ។ ពួកគេ​ធ្លាប់​មាន​ទំនាស់​ពាក្យសម្តី​ជាមួយ​គ្នា​មក​យូរហើយ ពោល​គឺ​ធ្វើការ និង​រស់នៅ ដោយ​ពុំ​សូវ​ត្រូវ​រូ​វ​គ្នា ។ នៅ​វេលា​យប់​ថ្ងៃ​កើត ហេតុ ជនរងគ្រោះ​ឈ្មោះ សុ​ត ធារ៉ា ( ស្លាប់ ) និង​មិត្តភក្តិ​ម្នាក់ទៀត​ឈ្មោះ​សំណាង បាន​ឡើង​ទៅ​ឡៅ តឿរ​ផ្នែក​ខាងលើ ដែល​ជា​ទីតាំង​ស្នាក់នៅ​របស់ បក្សពួក​ម្ខាង​ទៀត​ដែល​មាន​គ្នា​៣​នាក់ ដើម្បី​យក​ភួយ និង​កន្ទេល មក​សម្រាក​នៅ​ជាន់​ក្រោម ស្របពេល​ដែល​ក្រុម​ជនសង្ស័យ​ទាំង ៣​នាក់ កំពុង​អង្គុយ​ផឹកស៊ី​។ កំឡុង​ពេល​ផឹកស៊ី​នោះ ឈ្មោះ​សុ​ត ធារ៉ា ( ស្លាប់ ) បាន​ពោល​ពាក្យ​ទៅ​កាន់​ក្រុម​ជន​សង្ស័យថា បាន​បៀ​រយៀ​ផឹក ភេ្ល​ច​ស្រា​ថ្នាំ ហើយ​ពួក​អស់​ឯង .. ដោយ​ពាក្យ​មួយ​ឃ្លា​នេះហើយ ធ្វើអោយ​ក្រុម​ជន សង្ស័យ​មាន​គ្នា​៣​នាក់ ខឹងសម្បា ក៏​លោត​មក​ស្ទុះ​មក​វាយ​ប្រទូស្ត​គ្នា​ជាមួយ យុវជន​រងគ្រោះ និង​មិត្ត ភក្តិ ។ ខណៈពេល​កំពុង​ប្រវាយ​គ្នា​នោះ យុវជន​ម្នាក់ ឈ្មោះ ម៉ាប់ មៃ អាយុ​១៧​ឆ្នាំ ក្នុងចំណោម បក្សពួក​ម្ខាង​ដែល​មាន​គ្នា​៣​នាក់ ក៏​បាន​រត់​ទៅ យក​កា​ដុង​ចំណុះ​២​លីត្រ ទៅ​ដងទឹក​អាស៊ីត​ដែលមាន​ជាតិ​មេ​ខ្ពស់ សម្រាប់​ផលិត​ថង់​ផ្លា​ស្ទិច យក​មក​ជះ​ស្រោច​លើ​ឈ្មោះ​សុ​ត ធារ៉ា ពីក្រោយ​ពេញ​ដងខ្លួន​បណ្តាលអោយ​ទឹក​អាស៊ីត​ជ្រាបចូល​សព្វ​ខ្លួនប្រាណ​ជនរងគ្រោះ ត្រូវ បែកពពុះមាត់​ដួល​សន្លប់​បាត់បង់​ស្មារតី​សូន្យឈឹង​តែម្តង ។​
​សូមបញ្ជាក់​ថា ក្រោយ​ពេល​ឃើញ​ឈ្មោះ​សុ​ត ធារ៉ា ដួល​សន្លប់​ហើយ​នោះ ពួកគេ​ទាំង ២​ក្រុម បាន​ឈប់​វាយ​គ្នា​រួច​ព្យាយាម​លើក​ឈ្មោះ​សុ​ត ធារ៉ា ដឹក​តាម​ម៉ូតូ យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ មន្ទីរ​ភាព ខ្មែរ​សូ​វៀត ប៉ុន្តែ​អកុសល​ពេល​ដឹក​ដល់​មន្ទីរពេទ្យ ជនរងគ្រោះ​ក៏​ត្រូវ​ដាច់ខ្យល់​ស្លាប់​តែ​ម្តង​ទៅ ដោយសារ​ជាតិ​អាស៊ីត​មាន​លក្ខណៈ​ក្តៅ​ខ្លាំង ។​
​ក្រោយពេល​ទទួលបាន​ព័ត៌មាន ស្តី​ពី​ជម្លោះ​រហូត​មាន​មនុស្ស​ស្លាប់​នេះ​ភ្លាម កម្លាំង​នគរបាល​មូលដ្ឋាន បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ភ្លាមៗ និង​ឃាត់ខ្លួន ជនដៃដល់​ដែល​ជះ​ទឹក​អាស៊ី​ត ឈ្មោះ​ម៉ាប់ មៃ មក​កាន់​ប៉ុស្តិ៍​នគរបាល​មូលដ្ឋាន ភ្លាមៗ ដើម្បី​ធ្វើ​ការសាកសួរ​នាំ ។ ដោយឡែក​បក្សពួក​របស់គេ​២​នាក់​ផ្សេង​ទៀត បាន​រត់គេចខ្លួន​បាត់ ស្រមោល ក្រោយ​ដឹងថា ជនរងគ្រោះ ត្រូវបាន​ស្លាប់​នៅ​មន្ទីរពេទ្យ ។​
​តាម​ចម្លើយ​ឆ្លើយ​សារភាព​របស់​ឈ្មោះ​ម៉ាប់ មៃ ជា​ជនដៃដល់ អោយដឹងថា ខ្លួន​ពិតជា​បាន​ដក​ទឹក អាស៊ី​ត ១​កា​ដុង ជះ​ទៅលើ​ឈ្មោះ​សុ​ត ធារ៉ា ពិតប្រាកដ​មែន ព្រោះ​តែ​ខ្លួន​ខឹងសម្បា​នឹង​ពាក្យ​ដៀល​ខ្វេះ របស់​ជនរងគ្រោះ​ដែល​ដៀល​មកលើ​ខ្លួន​នឹង​បក្សពួក ។​
​ជុំវិញ​ករណី​ខាងលើ​នេះ នៅ​វេលា​ព្រឹក​ថ្ងៃទី ១៤ ខែ​សីហា ឆ្នាំ​២០១៦ នគរបាល​ជំនាញ និង​កោសល្យ វិច្ច័​យ បាន​ចុះ​ត្រួត​ពិនិត្រ​ទីតាំង​សិប្បកម្ម​ផងដែ​រ ដោយ​បាន​អះអាង​ថា ជាតិ​អាស៊ីត​ដែល​ជះ​លើ​ជន រងគ្រោះ ជា​អាស៊ីត​មួយ​ដែល​គេ​ហៅ​ទូទៅ​ថា យ៊ូ​ស​ស្ងួត អាស៊ីត​នេះ​វា​មាន​ជា​មេ​ខ្លាំង ដែល​អាច​រំលាយ អ្វី​មួយ​បាន​មួយ​រំពេច ជា​ពិសេស​បើ​ប៉ះ​ត្រូវ​សាច់​របស់​មនុស្ស គឺ​រលួយ​យក​តែ​ម្តង ។ មន្ត្រី​កោសល្យ វិច្ច័យ​ដដែល​បន្តថា សព​ជនរងគ្រោះ ត្រូវ​ជះ​ពីក្រោយ ហើយ​ខ្ទាត​ទឹក​អាស៊ីត​ចូលទៅ​ក្នុង​មាត់ ជាហេតុ ធ្វើ​អោយ​ជាតិ​អាស៊ីត​ចូលទៅ​បំផ្លាញ​ប្រព័ន្ធ​ផ្ទៃក្នុង នៃ​សារពាង្គកាយ រហូត​ត្រូវ​បែកពពុះមាត់​ចេញមក ក្រៅ ស្លាប់​ភ្លាមៗ តែម្តងទៅ ។​
​យ៉ាងណាមិញ​បច្ចុប្បន្ន​ជនដៃដល់ ត្រូវបាន​សមត្ថកិច្ច​ធ្វើ​ការឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​រដ្ឋបាល នគរបាល​ស្ទឹងមានជ័យ រងចាំ​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​នៅ ពេល​ក្រោយ ។ ដោយឡែក​ជនសង្ស័យ ២​នាក់​ជា​បក្សពួក​ដែល​រត់គេចខ្លួន សមត្ថកិច្ច​កំពុង ស្រាវជ្រាវ តាម​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​ផងដែរ ៕image-485

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya