ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » តុលាការ​បដិសេធ ការបំភ្លឺ​តាម​អ៊ី​ន​ធើ​ណិ​ត​របស់លោក សម រង្ស៉ី លើ​សំណុំរឿង​ចោទ​រាជរដ្ឋាភិបាល​សម្លាប់​បណ្ឌិត កែម ឡី

តុលាការ​បដិសេធ ការបំភ្លឺ​តាម​អ៊ី​ន​ធើ​ណិ​ត​របស់លោក សម រង្ស៉ី លើ​សំណុំរឿង​ចោទ​រាជរដ្ឋាភិបាល​សម្លាប់​បណ្ឌិត កែម ឡី

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំនេះ បានសម្រេច​បដិសេធ ដោយ​មិន​ព្រម​ទទួលយក​ការចូល​បំភ្លឺ​តាម​ប្រព័ន្ធ អ៊ី​ន​ធើ​ណិ​ត (Internet) របស់ លោក សម រង្ស៉ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ខាងមុខ​នេះ​ទេ ជុំវិញ​សំណុំរឿង​ចោទ​រដ្ឋាភិបាល​ថា ជា​អ្នករៀបចំ​ឃាតកម្ម លើ​បណ្ឌិត កែម ឡី​។ នេះ​បើ​តាម លោក លី សុ​ផា​ណា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​
​ការប្រកាស​ជំហរ​របស់ តុលាការក្រុង​ភ្នំពេញ នាពេល​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​លោក សម រង្ស៉ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Facebook របស់លោក នា​រសៀល​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៦​នេះ​ថា លោក​ស្ម័គ្រ​ចូល​បំភ្លឺ​តាម​ប្រព័ន្ធ​អ៉ីន​ធើ​ណិ​ត (Internet) គឺ​តាម Teleconference ដើម្បី​ឆ្លើយតប​ទៅ​នឹង​ដីកា​កោះហៅ របស់​តុលាការក្រុង​ភ្នំពេញ ចំពោះ​សំណុំរឿង​នេះ​។​
​លោក លី សុ​ផា​ណា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​អះអាង​ប្រាប់ឱ្យដឹង​នៅ​មុន​នេះ​យ៉ាង​ដូច្នេះ​ថា «​យើង​មិន​អនុញ្ញាត​លើ​សំណើសុំ​របស់​ជនជាប់សង្ស័យ​ឈ្មោះ សម រង្ស៊ី សម្រាប់​ការស្តាប់​ចម្លើយ​នៅ​ថ្ងៃ​ទី​១៩ សីហា ២០១៦ តាម​កម្មវិធី Teleconference ដោយ​ប្រើប្រាស់​ប្រពន្ធ័ Internet ដោយ​មូលហេតុ ៖ ឈ្មោះ សម រង្ស៊ី ជា​ជនជាប់សង្ស័យ​មិនមែន​ជា​សាក្សី ។ ជន​ជាប់​សង្ស័យ​ត្រូវ​ស្តាប់​ចម្លើយ​ចំពោះមុខ​ព្រះរាជអាជ្ញា​នៅ​កាលបរិច្ឆេទ​កោះហៅ ដោយ​អនុលោម​តាម​នីតិវិធី​ដែល​បញ្ញត្តិ នៅ​ក្នុង​ក្រម​នីតិវីធី​ព្រហ្មទណ្ឌ​»​។​
​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដដែល​រូបនោះ​បាន​បន្ត​បញ្ជាក់ថា «​សាលាក្តី​ខ្មែរក្រហម​បាន​ប្រើប្រាស់​នូវ​តាម​កម្មវិធី Teleconference ដោយ​ប្រើប្រាស់​ប្រព័ន្ធ Internet សម្រាប់​សាក្សី​តែប៉ុណ្ណោះ ដែល​ជា​វី​ធាន​ការ​ដោយឡែក ហើយ​មិន​ត្រូវបាន​ប្រើ​សម្រាប់​ជនជាប់សង្ស័យ ឬ​ជន​ត្រូវ​ចោទ ឬ​ជនជាប់ចោទ​នោះឡើយ​»​។ តាម​ផ្លូវច្បាប់ គេ​និយាយ​អំពី​ភស្តុតាង មិនមែន​និយាយ​អំពី​ជំនឿ​របស់​បុគ្គល​នោះទេ ហើយ​ជនជាប់សង្ស័យ​អាចដាក់​ភស្តុតាង សម្រាប់​ការពារ​ខ្លួន និង​ជូន​តុលាការ​ពិនិត្យ​ដោយ​ផ្ទាល់​ខ្លួន ឬ​តាមរយៈ​មេធាវី​ការពារ​ក្តី​របស់​ខ្លួន​»​។​
​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០១៦ លោក​មេធាវី គី តិច តំណាង​សម្តេច​តេជោ ហ៊ុន សែន បាន​ដាក់​ពាក្យបណ្តឹង​ដោយ​ប្តឹង លោក សម រង្ស៉ី និង លោកស្រី ថាក់ ឡា​នី សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សម​រង្ស៉ី រឿង​ចោទ​រាជរដ្ឋាភិបាល​កម្ពុ​ជា និង​សម្តេច​តេជោ ហ៊ុន សែន ថា​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ឃាតកម្ម សម្លាប់​លោក​បណ្ឌិត កែម ឡី​។​
​ចំពោះ​រឿង​នេះ​សម្តេច​តេជោ ហ៊ុន សែន បានសម្រេច​ប្តឹង​ទាមទារ​សំណង​តែ​១០០​រៀល​ប៉ុណ្ណោះ ប៉ុន្តែ​មេធាវី​អះអាងថា ដើមបណ្តឹង​ចង់ឱ្យ​តុលាការ អនុវត្ត​ទៅតាម​ច្បាប់​ជា​ធរមាន ចំពោះ​អ្នក​ទាំង​ពីរ​ដែល​ធ្វើការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​៕
fn-2016-08-14-14-29-07-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya