ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» ព័ត៌មានជាតិ » ប្រធាន​នគរបាល​អន្តោ​ប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ និង​ចៅ​ឧកញ៉ា ទ្រី ភាព រង​ការ​ចោទ​ថា​អនុញ្ញាត​ឲ្យ​វៀតណាម​ស្នាក់​នៅ​ជីក​រ៉ែ​ ​

ប្រធាន​នគរបាល​អន្តោ​ប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ និង​ចៅ​ឧកញ៉ា ទ្រី ភាព រង​ការ​ចោទ​ថា​អនុញ្ញាត​ឲ្យ​វៀតណាម​ស្នាក់​នៅ​ជីក​រ៉ែ​ ​

ខេត្ត​រតនគិរី​៖ កាលពី​ថ្ងៃ​ទី​១៣​ខែ​សីហា​ឆ្នាំ​២០១៦​ដោយ​ចោទ​ថា​លួច​ចូល​មក​ជីក​រ៉ែ​ដោយ​ខុសច្បាប់​នៅ​ស្រុក​អូរយ៉ាដាវ​។​
​សមត្ថកិច្ច​ចម្រុះ​ដែល​ចុះ​បង្ក្រាប​បានឲ្យដឹងថា​ក្រោយ​ពី​ទទួល​ព័ត៌មាន ភ្លាម​ពី​សកម្មភាព​ជនជាតិ​វៀតណាម​ចូល​មក​ជីក​រ៉ែ​នៅ​ខេត្តរតនគិរី​កម្លាំងចម្រុះ​មាន​ទាំង​នគរបាល​និង​អាវុធហត្ថ​ស្រុក​ក៏​បើក​ប្រតិបត្តិការ​បង្ក្រាប​រហូត​ឈាន​ដល់​ការឡោមព័ទ្ធ​ទីតាំង​ដែល​ជនជាតិ​វៀតណាម​ស្នាក់​នៅ​នោះ​គឺ​ផ្ទះ​លោក ឡុង រុក្ខា ប្រធាន​នគរបាល​អន្តោ​ប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​តែម្តង​ស្ថិត​ក្នុង​ភូមិប៉​ក់ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី​។​
​ជនជាតិ​វៀតណាម​ដែល​ឃាត់ខ្លួន​ទាំង​៥​នាក់​មាន​ទី​១​ឈ្មោះ​ឡេង វ៉ាន់​គឿង អាយុ​៥២​ឆ្នាំ មាន​ស្រុកកំណើត​ក្រុង​ថាញ់​វៀន ខេត្ត​ញ៉ៃ​វៀន ទី​២​ឈ្មោះ ឡា ឌឹ​កតាំង​អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជាង ឃុំ​ទៀន​ញឹង ស្រុក​ឃឿង​ទុន ខេត្ត​ថាញ់​ហ៊ ទី​៣​ឈ្មោះ វៀង ទន់ឌឹ​ក អាយុ​៤៦​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​ថ្មី ឃុំ​ហ៊​ជុំ ស្រុក​ដុង​ហ៊ី ខេត្ត​ថាញ់​វៀន ទី​៤​ឈ្មោះ ចិន ម៉ី​ង៉ង អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តូ​ហាយ ឃុំ​ហ៊ី​ជី​ញ ស្រុក​ដុង​ហ៊ី ខេត្ត​ញ៉ៃ​វៀន និង​ទី​៥​ឈ្មោះ​វ៉ី ថាញ់​ដាយ អាយុ​៤៨​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ថូន​ដាក់​ថាញ់ ឃុំ​ណា​ម​ទន់ ក្រុង​ណូ ខេត្ត​ដាក់​ណុង​។​
​សមត្ថកិច្ច​ក៏​បាន​ដកហូត​ម៉ាស៊ីនភ្លើង​ធំ​១​គ្រឿង​ម៉ូទ័​រទឹក​២​គ្រឿង​រថយន្ត​ឡង់​គ្រីស័រ​១​គ្រឿង​និង​ឧបករណ៍​សំរាប់​ជីក​រ៉ែ មួយ​ចំនួន​ផ្សេង​ទៀត​។​
​បើ​តាម​ប្រភព​បាន​បង្ហើប​ថា​សកម្មភាព​ជីក​រ៉ែ​នេះ​បាន​ប្រព្រឹត្តិ​ទៅ​រយៈពេល​យូរថ្ងៃ​មកហើយ​ប៉ុន្តែ​ចំណាត់ការ​ហាក់​មិន​មាន​ប្រសិទ្ធិភាព​។ ប្រភព​បាន​បន្តទៀតថាៈ សកម្មភាព​ជីក​រ៉ែ​ដោយ​ជនជាតិ​វៀតណាម​នេះ​គឺ​សង្ស័យ​មាន​ការពាក់ព័ន្ធ​និង​លោក​ឡុង រុក្ខា នគ​បាល​អន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ និង​កូនចៅ​ឧកញ៉ា​ទ្រី​ភាព​។​
​ជុំវិញ​បញ្ហា​ករណី​នេះ​លោក ឡុង រុក្ខា និង​មេការ​ក្រុមហ៊ុន​ឧកញ៉ា​ទ្រី​ភាព​មិន​អាច​សុំ​ការបំភ្លឺ​បាន​ទេ​ដោយសារ​ទូរស័ព្ទ​ត្រូវ​បាន​បិទ​មិន​ដំណើរការ​នៅ​ថ្ងៃ​អាទិត្យ ទី​១៤​ខែ​សីហា​ឆ្នាំ​២០១៦​នេះ​៕
image-470 image-471

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya