ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ទំនាស់​រឿង​ព្រំដី​នៅ​ជាប់​គ្នា បុរស​ម្នាក់​ចាក់​ថ្នាំពុល​ចូល​អណ្តូងទឹក​ប៉ុនប៉ង​សម្លាប់​ទាំង​ពូជ​ ​

ទំនាស់​រឿង​ព្រំដី​នៅ​ជាប់​គ្នា បុរស​ម្នាក់​ចាក់​ថ្នាំពុល​ចូល​អណ្តូងទឹក​ប៉ុនប៉ង​សម្លាប់​ទាំង​ពូជ​ ​

កំពង់ចាម ៖ ហេតុការណ៍​នេះ​កើតឡើង​នៅ​ចន្លោះ​វេលា​ម៉ោង​៩​ទៅ​១០​យប់ លុះ​ព្រឹក​ឡើង ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៦ កូនប្រុស​ម្ចាស់ផ្ទះ​បាន​ទៅ​សប់ទឹក​យកមកប្រើ ស្រាប់តែ​ធំក្លិន​ថ្នាំពុល បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​តែ​ម្តង ។​
​កាលពី​៣-៤​ឆ្នាំមុន ភាគី​ជនរងគ្រោះ​ឈ្មោះ ហង់ ស្រូយ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ឫស្សី ឃុំ​ជយោ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម បាន​កើតមាន​ទំនាស់​រឿង​ព្រំ​ដី​ដែល​មានផ្ទះ​នៅ​ជាប់​គ្នា​ជាមួយ​ជនសង្ស័យ ឈ្មោះ គា ទ្រូ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រហូត​ឈានដល់​ប្តឹង​ផ្តល់ ដោយ​សមត្ថកិច្ច​បាន​ហៅ​ភាគី​ឈ្មោះ គា ទ្រូ មក​អប់រំ​ធ្វើ​កិច្ចសន្យា​មិនឲ្យ​មាន​បន្តទៀត ។​
​ក្រោយៗ​មក​ទៀត​នៅពេល​ដែល​បាន​ផឹកស្រា​ស្រវឹង​ម្តងៗ ជនសង្ស័យ​រូបនេះ​តែងតែ​និយាយ​ដៀមដាម​ជន​រង ។ លុះ​យូរៗ​ទៅ ស្រាប់តែ​នៅ​ចន្លោះ​ម៉ោង​៩ ទៅ​១០​យប់ ថ្ងៃទី​១២​សីហា ឈ្មោះ គា ទ្រូ ក៏​កើត​មាន​គំនិតអាក្រក់ ដោយ​បាន​យក​ថ្នាំពុល​បាញ់​ស្មៅ​ទៅ​ចាក់​ចូល​ក្នុង​អណ្តូងទឹក​ប្រើប្រាស់ ដែល​ស្ថិតនៅ​ខាងក្រោយ​ផ្ទះ​ជនរងគ្រោះ​ដែល​មាន​គ្នា​៣​នាក់ គឺ​ឪពុក ម្តាយ និង​កូនប្រុស ។ លុះ​ព្រឹក​ឡើង ម៉ោង​៧​ព្រឹក ថ្ងៃទី​១៣​សីហា កូនប្រុស​ម្ចាស់ផ្ទះ​អាយុ​៩​ឆ្នាំ បាន​ទៅ​សប់ទឹក​អណ្តូង​ដាក់​ធុង​ស្ប៉េ​ត្រូ​ដើម្បី​យក​មក​ប្រើ ស្រាប់តែ​ធំក្លិន​ថ្នាំពុល ភ្លាមៗ​នោះ​បាន​ស្រែកប្រាប់​ឪពុក​របស់​ខ្លួន​ឲ្យបាន​ដឹង បង្ក​ភាព​ឆោឡោ​តែម្តង ។​
​ក្រោយពី​មាន​ហេតុការណ៍​នេះ​កើតឡើង នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បាន​រាយការណ៍​ទៅ​លោក​វរសេនីយ៍ទោ អ៊ិត តារា អធិការនគរបាល​ស្រុក​ឲ្យបាន​ដឹង និង​រាយការណ៍​បន្តទៅ​លោក​ឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត ក៏ដូចជា​លោក​ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង​នគរបាល​ខេត្ត ហើយ​បាន​ចាត់ឲ្យ​កម្លាំង​ជំនាញ​ចុះ​ទៅ​ស្រាវជ្រាវ​ជា​បន្ទាន់​នៅ​ផ្ទះ​ជន​រង គ្រោះ រហូត​ដឹង​ពី​ដើមហេតុ ទើប​ហៅ​ជនសង្ស័យ​ឈ្មោះ គា ទ្រូ មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ ដើម្បី​សួរនាំ ហើយ​ត្រូវបាន​ជនសង្ស័យ​រូបនេះ​ឆ្លើយ​សារភាព​ថា ពិតជា​បាន​ប្រព្រឹត្ត​មែន ដោយ​យក​ថ្នាំពុល​ចាក់​ចូលទៅក្នុង​អណ្តូងទឹក​របស់​អ្នករងគ្រោះ​ដែល​មាន ជម្រៅ​៧​ម៉ែត្រ ៕

588857df-2d69-42ea-95a5-34a1fe26bede

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya