ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||   

» ព័ត៌មានជាតិ » លោក សម រង្ស៊ី យល់ព្រម​ឆ្លើយបំភ្លឺ​ជាមួយ​តុលាការ តាមរយៈ​ប្រព័ន្ធ Internet ជុំវិញ​ពាក្យបណ្តឹង​របស់​សម្តេច​តេជោ ហ៊ុន សែន

លោក សម រង្ស៊ី យល់ព្រម​ឆ្លើយបំភ្លឺ​ជាមួយ​តុលាការ តាមរយៈ​ប្រព័ន្ធ Internet ជុំវិញ​ពាក្យបណ្តឹង​របស់​សម្តេច​តេជោ ហ៊ុន សែន

(​ភ្នំពេញ​)៖  លោក សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង បានឲ្យ​ដឹង​តាមរយៈ Facebook របស់​លោក​ថា លោក​យល់ព្រម​ផ្តល់​ការបំភ្លឺ​ជូន តុលាការ​នៅ​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០១៦​ខាងមុខនេះ ប៉ុន្តែ​ត្រូវ​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​អ៉ិន​ធើ​ណេត (Internet) គឺ​តាម Teleconference​។​
​លោក សម រង្ស៊ី បាន​សរសរ​នៅលើ​បណ្តាញ​សង្គម​របស់​លោក​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​យល់ព្រម​ផ្តល់​ឲ្យ​តុលាការ នូវ​ហេតុផល​ទាំងឡាយ ដែល​ធ្វើឲ្យ​ខ្ញុំ​ជឿជាក់ថា រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ឃាតកម្ម​ទាំងអស់​ខាងលើ​នេះ​។ ខ្ញុំ​យល់ព្រម​ទាក់ទង ជាមួយ​តុលាការ តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេត (Internet) គឺ​តាម Teleconference ដូច​អ្វី​ដែល​តុលាការ​ខ្មែរក្រហម​បាន​ទាក់ទង ថ្មីៗ​នេះ​ជាមួយ​សាក្សី​មួយ​ចំនួន ដែល​មិន​ស្ថិត​នៅ​រាជធានី​ភ្នំពេញ​»​។​
​សូម​ជំរាប​ថា លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៥ ខែសីហា​កន្លង​ទៅ​បាន​ចូលខ្លួន​មក​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី ភ្នំពេញ ដើម្បី​ការពារ​បណ្តឹង​ដែល​បាន​ប្តឹង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង លោកស្រី ថាក់ ឡា​នី សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី​។ លោក​មេធាវី គី តិច ត្រូវបានចាត់តាំង តំណាង​សម្តេច​តេជោ ហ៊ុន សែន ក្នុងការ​ដាក់ពាក្យ​ប្តឹង លោក សម រង្ស៊ី និង លោកស្រី ថាក់ ឡា​នី នា​ថ្មីៗ​នេះ​ពាក់ព័ន្ធ​នឹង​ការ ចោទប្រកាន់​សម្តេច​តេ​ជោថា ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី​។​
​សូមបញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ ពោល​គឺ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​មាន​ឃាតកម្ម​បាញ់សម្លាប់ លោក​បណ្ឌិត កែម ឡី នៅក្នុង​ស្តា​ម៉ា​ត​បូកគោ ស្ថិតនៅ​ក្នុង​ខណ្ឌ​ចំការមន​នោះ លោក សម រង្ស៉ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​មុខ​មុនគេ​បង្អស់ ដោយ​ចោទ​រដ្ឋអំណាច​ថា ជា​អ្នករៀបចំ​ឃាតកម្ម​លើ លោក​បណ្ឌិត កែម ឡី ខណៈ​ដែល​សមត្ថកិច្ច កំពុង​ស៊ើបអង្កេត​នៅឡើយ​។ ចំណែក លោកស្រី ថាក់ ឡា​នី ក៏​បាន​ចោទប្រកាន់​សម្តេច​តេជោ ហ៊ុន សែន ថា​ជា​អ្នក​បាញ់សម្លាប់​បណ្ឌិត កែម ឡី ដែរ​។​
​ក្រោយពី​មាន​ការចោទប្រកាន់​បែបនេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់ទុកថា ជាការ​លាប​ពណ៌​ដ៏​ធ្ងន់ធ្ងរ​បំផុត លើ​រាជរដ្ឋាភិបាល ហើយ​ហៅ​ការចោទប្រកាន់​នេះ ធ្វើឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ដើម្បី​តែ​កេងចំណេញ​នយោបាយ តែប៉ុណ្ណោះ​៕
fn-2016-08-14-13-56-21-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya