ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦នេះ បានធ្វើការបកស្រាយទៅនឹងមតិសារធារណៈ ក្រោយពីសម្តេចដកប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក សុខ សុគន្ធ ក្រោយពីប្រធានមន្ទីរសុខាភិបាលរូបនេះបានចាប់ឃាត់រថយន្ត វិទ្យុABC របស់អាចារ្យអេ ។
សម្តេចបានលើកឡើងក្នុងបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សម្តេចថា “ដល់ពេលដែលខ្ញុំចេញមកពន្យល់ អំពីបញ្ហាទាក់ទងដល់ការដកតួនាទី ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញហើយ បន្ទាប់ពីមានអត្ថាធិប្បាយមួយចំនួន រហូតលើកឡើងថាការធ្វើបែបនេះ និងធ្វើឱ្យមន្ត្រីថ្នាក់ក្រោមលេងហ៊ានអនុវត្តន៍ច្បាប់”។
មុននឹងនិយាយដល់ខ្លឹមសារគួរសួរថា ហេតុអ្វីបានជាខ្ញុំមិនធ្វើអន្តរាគមន៍តាំងពីថ្ងៃដំបូង? ខ្ញុំត្រូវការយល់លើបញ្ហានេះ ឲ្យបានច្បាស់សិន និងម្យ៉ាងទៀត ខ្ញុំយល់ថារឿងតូចតាចបែបនេះ មិនគួរខ្ញុំទៅដោះស្រាយទេ ថ្នាក់ក្រោមដោះស្រាយបានហើយ ព្រោះវិទ្យុ ABC និងបណ្តាញសង្គម Facebook បានផ្សព្វផ្សាយទូលំទូលាយរួចទៅហើយ។ ចាំបាត់ៗហើយក៏គ្មានការបកស្រាយណាមួយ ពីភាគីអ្នកចាប់ថាមកពីមូលហេតុអ្ វីបានចាប់ឡាននេះធ្វើឱ្យបងប្អូន ដែលនិយមស្តាប់វិទ្យុ ABC កាន់តែងឿងឆ្ងល់ ហើយបន្តអំពាវនាវមកនាយករដ្ឋមន្ត្រីឱយជួយ។ (បាតដៃក៏សាច់ ខ្នងដៃក៏សាច់) នេះជាចំណុចដែលត្រូវគិត ម្ខាងជាស្ថាបន័រដ្ឋ និងម្ខាងទៀតជាស្ថាបន័ផ្សព្វផ្សាយ ដែលបានរួមចំណែកច្រើន ដល់ការផ្តល់ពត៏មានទាន់ហេតុការណ៍ និងទៀងត្រង់ព្រមទាំងបានជួយ ដល់ជនក្រីក្រដែលក្នុងនោះ ឡានដែលត្រូវចាប់នេះជាមធ្យោបាយ ដ៏សំខាន់ជួយអ្នកក្រីក្រ។ចំណុចខ្វះខាតរបស់រថយន្តនេះ គឺពុំទាន់មានផ្លាកលេខ ដែលខ្ញុំប្រាប់ លោក ឃួន ស្រេង រៀបចំផ្លាកលេខជូន និងផ្តល់ថែមរថយន្តសង្គ្រោះ២គ្រឿងទៀត ជូនវិទ្យុABC”។
សម្តេចបញ្ជាក់ថា មានការលើកឡើងថារថយន្តនេះ មានដឹកទំនិញខ្ញុំក៏ប្រាប់ឱ្យទិញរថយន្ត មួយគ្រឿងទៀតជូនវិទ្យុនេះ។នេះជាដោះស្រាយជូនវិទ្យុ ABC ទាំងផ្លូវច្បាប់ និងមធ្យោបាយបន្ថែមដើម្បីបន្តជួយ ដល់អ្នកក្រីក្រដោយមិនយកកម្រៃ។ ចុះហេតុអ្វីបានជាត្រូវដកដំណែង ប្រធានមន្ទីរសុខាភិបាល? ការអនុវត្តន៍ច្បាប់មិនខុសទេ តែមានកំហុសខាងនីតិវិធី។ ប្រធានមន្ទីរសុខាភិបាល ពិតជាមន្ត្រីនរគបាលយុត្តិធម៌ ប៉ុន្តែប្រសិនគាត់អនុវត្តក្នុងតួនាទីនេះ ទាក់ទងនឹងបទល្មើស គឺចាំបាច់ត្រូវរាយការណ៍ សុំការដឹកនាំនិងសម្របសម្រួលពីព្រះរាជអាជ្ញា ស្របតាមនីតិវិធីជាធរមាន។
ប៉ុន្តែ ក្នុងកំណត់ហេតុឃាត់រថយន្ តលោកប្រធានមន្ទីរបានប្រើប្រាស់តួនាទី ជាលេខាធិការដ្ឋានលប់បំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលឯកជនខុសច្បាប់ ហើយប្រត្តិបត្តិការដោយកម្លាំង មន្ទីរសុខាភិបាលទាំងអស់ ដោយគ្មានការចូលរួម ពីនគរបាលឬអាវុធហត្ថ ឬស្ថាប័នអយ្យការនោះទេ បន្ថែមលើនោះ គឺគ្មានរបាយការណ៍មកថ្នាក់លើ ឬស្ថាបន័អយ្យការពាក់ពន្ធ័ បន្ទាប់ពីការឃាត់រថយន្តនោះដែរ។
ការដកតួនាទីលោកប្រធានមន្ទីរ មិនមានន័យថាយើងបោះបង់ គាត់ចោលនោះទេ យើងអាចតែងតាំងគាត់ក្នុងមុខតំណែង សមស្របណាមួយនាពេលខាងមុខ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ នេះហើយជាការលំបាករបស់ខ្ញុំ សង្ឃឹមថា បងប្អូនជនរួមជាតិនឹងយល់៕
» ព័ត៌មានជាតិ » នាយករដ្ឋមន្ត្រី ពន្យល់ពីមូលហេតុ ពីការដកប្រធានមន្ទីរសុខាភិបាលភ្នំពេញ