ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ក្មេងស្រី​អាយុ​៤​ឆ្នាំ​ម្នាក់ ពុល​ដំឡូង​មី​ស្លាប់ ខេត្ត​ពោធិ៍សាត់

ក្មេងស្រី​អាយុ​៤​ឆ្នាំ​ម្នាក់ ពុល​ដំឡូង​មី​ស្លាប់ ខេត្ត​ពោធិ៍សាត់

(​ពោធិ៍សាត់​)៖ នៅ​ម៉ោង​១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០១៦ មាន​ករណី​ក្មេងស្រី​អាយុ​៤​ឆ្នាំ ម្នាក់​បាន​ពុល​ដំឡូង​មី​ស្លាប់ចោល​គ្រួសារ នៅក្នុង​ភូមិ​សំ​សាន្ត ឃុំ​តា​លោ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់​។ ក្មេងស្រី​ពុល​ដំឡូង​មី​ស្លាប់​នេះ ឈ្មោះ រ៉ា ស្រី​ល​ក្ខ័ មាន​ឪពុក​ឈ្មោះ ជា រ៉ា អាយុ​៥៣​ឆ្នាំ និង​មាន​ម្តាយ​ឈ្មោះ នួន សារ៉ន អាយុ​៥០​ឆ្នាំ ពួក​គាត់​មានកូន​២​នាក់ ប្រុស​ម្នាក់ និង​ម្នាក់​ទៀត ជា​ជនរងគ្រោះ​។​
​គ្រួសារ​នេះ​តែងតែ​ស្ងោដំឡូង​មី​ហូប​រៀងរាល់​២-៣​ថ្ងៃ​ម្តង មិន​ដែល​ពុល​ទេ ទើបតែ​យប់​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៦ កុមារី​រងគ្រោះ ហូប​រួច​ក៏​ក្អូត​ចេញ​ដំឡូងមីមក​វិញអ​ស់ ហើយ​គ្រួសារ​ស្មានថា​មិន​អី ក៏​ឲ្យ​ផឹក​ទឹកឃ្មុំ​ហើយ​នាំគ្នា​ដេក​ទៅ លុះដល់​ម៉ោង​១​រំលងអធ្រាត្រ​ថ្ងៃ​ទី​១៤ ខែ​សីហា ទើប​ដឹងថា កូនស្រី​បាន​ស្លាប់បាត់​ទៅ​ហើយ​៕

fn-2016-08-14-12-37-20-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya