ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » យុវជន​២​នាក់ ចូល​លុយ​គ្នា​ទិញ​ថ្នាំញៀន​ពី​ភ្នំពេញ បម្រុង​យក​ទៅ​លក់​នៅ​ស្រុក​ស្អាង​ ​

យុវជន​២​នាក់ ចូល​លុយ​គ្នា​ទិញ​ថ្នាំញៀន​ពី​ភ្នំពេញ បម្រុង​យក​ទៅ​លក់​នៅ​ស្រុក​ស្អាង​ ​

ខេត្ត​កណ្តាល​៖ យុវជន​២​នាក់ កាលពី​ថ្ងៃ​ទី​១៣ សីហា ២០១៦ បាន​ចូល​ប្រាក់​គ្នា​ទិញ​ថ្នាំញៀន​ចំនួន​២៤​កញ្ចប់​ពី​ម្តុំ​បឹងត្របែក រាជធានី​ភ្នំពេញ បម្រុង​យក​ទៅ​លក់​បន្ត​នៅ​ស្រុក​ស្អាង​ខេត្ត​កណ្តាល ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ។ យុវជន​ម្នាក់​ឈ្មោះ ឈុន មុន្នី អាយុ​២៤​ឆ្នាំ មុខរបរ​ជាងកាត់សក់ និង​ម្នាក់​ឈ្មោះ សេង គឹម​សុង អាយុ​១៩​ឆ្នាំ មុខរបរ​លាង​ម៉ូតូ មាន​ទីលំនៅ​ភូមិ​កូន​ជ្រៃ ឃុំ​ស្រែអំបិល ស្រុក​ស្អាង​ខេត្ត​កណ្តាល ។ វត្ថុតាង​ចាប់​យក​មាន ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ២៤​កញ្ចប់​តូច និង​ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​ហុងដា​និច សេ​១២៥ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពត ១l.៨១៩៥ ។ ក្រោយពី​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់ បាន​សារភាព​ថា ពួកគេ​ពិតជា​បាន​ចូល​លុយ​គ្នា​ទិញ​ថ្នាំញៀន ពី​ចំណុចម្តុំ​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ និង​មាន​គោលដៅ​យក​លក់​នៅ​ឃុំ​ព្រែក​អំបិល​. ស្រុក​ស្អាង​ខេត្ត​កណ្តាល តែ​ត្រូវ​សមត្តកិច្ច​ចាប់​ឃាត់ខ្លួន ។​
​ចម្លើយ​សារភាព​ទៀត​ថា​ថ្នាំញៀន​ចំនួន​២៤​កញ្ចប់​តូច​នេះ ទិញ​តម្លៃ​៣០០.០០០​រៀល (​សាមសិប​ម៉ឺន​រៀល​) ៕
image-469

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya