កណ្តាល៖ កាលពីវេលាម៉ោង ៨យប់ថ្ងៃទី១៣ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ២៦១ នៅក្នុងភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូលខេត្តកណ្តាល ។
មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក ហុងដា C125ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1FX-3484 បើកបរដោយឈ្មោះ ចំរើន ចាវ ភេទប្រុស អាយុ ២៥ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានអ្នករួមដំណើរជាមួយ ២នាក់ ទី១ឈ្មោះ វង ធិ ភេទប្រុស អាយុ ២០ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ និងទី២ឈ្មោះ កួន សេងហារ ភេទប្រុស អាយុ២១ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ ។
អ្នកទាំង៣មានទីលំនៅភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុកបង្កោលគី ឡូម៉ែត នៅចិញ្ចើមផ្លូវបណ្ដាលឲ្យស្លាប់ម្នាក់ឈ្មោះ កួន សេងហា ជាអ្នករួមដំណើរពីក្រោយ ចំណែកអ្នកឌុប និងរួមដំណើរម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានគេដឹកបញ្ជូនសង្គ្រោះនៅមន្ទីពេទ្យភ្នំពេញ ដោយឡែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
» ព័ត៌មានជាតិ » ជិះម៉ូតូបុកបង្គោលគីឡូម៉ែត្រ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ ២នាក់