ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ពី​បទ​បង្ក​ហិង្សា ​

ប៉ូលិស​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ពី​បទ​បង្ក​ហិង្សា ​

ភ្នំពេញ ៖ នៅវេលា​ម៉ោង ១២ និង​១៥​នាទី ឈានចូល​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៦ រូបលោក​បាន​ដឹកនាំ កងកម្លាំង​នគរបាល​សង្កាត់ ចុះ​ចាប់​ជនសង្ស័យ បាន​ម្នាក់ រឺឯ​បក្ខពួក ២​នាក់​ទៀត បាន​រត់គេចខ្លួន​បាត់ ស្រមោល តែ​កម្លាំង​មាន​សមត្ថកិច្ច កំពុងតែ​តាម​ប្រមាញ់ ផងដែរ​។​
​នគរបាល​ខណ្ឌ​មានជ័យ សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍​ស្ទឹងមានជ័យ បាន​ធ្វើ​ការឃាត់ ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី បង្ក​ហិង្សា​ដោយ​ចេតនា បណ្តាលឲ្យ​ជនរងគ្រោះ​ម្នាក់ បាន​ស្លាប់ ខណៈ​ពេល​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។
​ហេតុការណ៍​អំពើហិង្សា​នេះ បាន​កើតឡើង​នៅ​ត្រង់​ចំនុច​ទីតាំង​បោះពុម្ព ស្លាក​យីហោ​លើ​ថង់ប្លាស្ទីក​ខ៍ ស្ថិតនៅ​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ជនល្មើស បានធ្វើ​សកម្មភាព យក​ទឹក​រំលាយ​ប្លា​ស្ទីក​ខ៍ (​មេ​អាស៊ីត​) យក​ទៅ​ជះ​លើ​ជនរងគ្រោះ បណ្តាល ឲ្យ​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​ភ្លាមៗ ផងដែរ ប៉ុន្ដែ​ជា​អកុសល ជនរងគ្រោះ​បាន​ទទួល​មរណៈ​មុន និង​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​។​
​ជនបង្ក និង​បក្សពួក​រួមគំនិត មានឈ្មោះ​ដូច​ជា ទី​១ ជនបង្ក និង​ជា​ជនដៃដល់​ឈ្មោះ សៀង ម៉ៃ អាយុ ១៧​ឆ្នាំ ភេទ​ប្រុស មុខរបរ​ជា​កម្មករ ផលិត​ថង់​ផ្លា​ស្ទីកខ៍ មាន​ស្រុកកំណើត​នៅ​ភូមិ អន្លង់ ត្រ​សេក ឃុំ​អន្លង់​ធំ ស្រក​ស្អាង ខេត្ត​កណ្តាល​។ ចំណែក​បក្សពួក ២​នាក់​ទៀត ត្រូវបាន​សមត្ថកិច្ច ស្វែងរក​ចាប់ខ្លួន​ជា​បន្ត​ទៀត​។​
​សព​ជនរងគ្រោះ​មានឈ្មោះ ស៊ុត សុធា​រ៉ា ហៅ​កា​រ៉ា អាយុ​២០​ឆ្នាំ មាន​មុខរបរ​ជា​កម្ម​ករ​ដូចគ្នា និង​ជន​បង្ក​ដែរ មាន​ស្រុកកំណើត នៅ​ខេត្ត​ស្វាយរៀង​។ បច្ចុប្បន្ន សាកសព​ជនរងគ្រោះ ត្រូវបាន នគរបាល​មាន​សមត្ថកិច្ច នៃ​អធិការដ្ឋាន​ខណ្ឌ​មានជ័យ ចុះ​ធ្វើ​កោសលវិច្ឆ័យ និង​ប្រគល់​សព ជូន​ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យ ទៅ​តាម​ប្រពៃណី​៕
485

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya