ភ្នំពេញ ៖ ជនសង្ស័យជាប្រភេទទីបីមានគ្នាពីរនាក់ជិះម៉ូតូ១គ្រឿងបានធ្វើសកម្មភាពឆក់ទូរសព្ទ័ពីជនជាតិបរទេសបានហើយរត់មិនរួចត្រូវជាប់ខ្នោះសមត្ថកិច្ចចំការមន ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១:៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ខែសីហាឆ្នាំ២០១៦ស្ថិតតាមបណ្ដោយផ្លូវលេខ៣១០ កែងផ្លូវ៦៣ ស្ថិតក្នុងសង្កាត់បឹងកេ ងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពមានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូ បគាត់មានគ្នាបីនាក់ស្រីម្នាក់និងប្រុសពីរនាក់បានដើរតាមដងផ្លូវ៣១០ខណៈមកដល់ចំណុចកើតហេតុមុខប៉ុស្តិ៍ទូរទស្សន៍អប្បារាក៍លេចជនសង្ស័យមានគ្នាពីរនាក់ជិះម៉ូតូស្គុបពីពណ៍សពាក់ស្លាកលេខភ្នំពេញFU4413 បានជិះម៉ូតូមកពីក្រោយឈប់រួចជនសង្ស័យដែលជិះខាងក្រោយបានមកនិយាយជាមួយជនជាតិបរទេសនោះស្រាប់តែឃើញឱកាសល្អបានធ្វើសកម្មភាពឆក់យកបានទូរសព្ទ័ពីរគ្រឿងមួយគ្រឿងម៉ាកសាមសុងនិងមួយគ្រឿងអិនចុចពិលពេលឆក់បានហើយក៍រត់ឡើងជិះម៉ូតូហើយពេលនោះមានម៉ូតូពីរគ្រឿងទៀតបើកកៀកត្រូវជនសង្ស័យពីរនាក់នោះបណ្ដោះអោយម៉ូតូពីរគ្រឿងទៀតយកទៅបាត់តែត្រូវអ្នកសារព័ត៍មានឃើញក៍ដេញតាមពីក្រោយស្រែកតាមវិទ្យុទាក់ទងជួយស្កាត់ក៍ត្រូវសមត្ថកិច្ចចំការមនសហការជាមួយកម្លាំងអន្តរាគមន៍ក្រុងកំពុងតែល្បាតផងនោះដេញពទ្ធ័ចាប់បាននៅតាមបណ្ដោយផ្លូវម៉ៅសេទុងម្តុំកៅដាយរួចបាននាំខ្លួនសង្ស័យជាប្រភេទទីបីនោះមកកាន់ប៉ុស្តិ៍បឹងកេងកង១ដើម្បីសួរនាំ។ ចំណែកជនរងគ្រោះក៍បានមកដាក់ពាក្យបណ្ដឹងផងដែរ ៕
» ព័ត៌មានជាតិ » ក្រុមចោរឆក់ប្រភេទទី៣ ត្រូវជាប់ខ្នោះសមត្ថកិច្ចចំការមន