ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ស្លាប់ ១​នាក់ និង​របួស​១២​នាក់ ដោយសារ គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​១៣​សីហា ឆ្នាំ​២០១៦ ​

ស្លាប់ ១​នាក់ និង​របួស​១២​នាក់ ដោយសារ គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​១៣​សីហា ឆ្នាំ​២០១៦ ​

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ៦​លើក (​យប់​៣​លើក​) បណ្តាលឲ្យ​មនុស្ស​ស្លាប់​១​នាក់ រងរបួស​ធ្ងន់ ៤​នាក់ និង​របួសស្រាល ៧​នាក់ (​ស្រី​៣​នាក់​) ។​
​យោង​តាម​នាយកដ្ឋាន នគរបាល​ចរាចរណ៍ បានឲ្យដឹងថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៦​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ១៣​គ្រឿង រួមមាន ម៉ូតូ ចំនួន​៨​គ្រឿង រថយន្ត​ធុន​តូច ចំនួន ៤​គ្រឿង និង​រថយន្ត​ធុន​ធំ ចំនួន​១​គ្រឿង ។​
​មូលហេតុ ដែល​បណ្តាល​ឲ្យ កើតមាន​ករណី​គ្រោះថ្នាក់ ចរាច​រណ៍ រួមមាន ល្មើស​ល្បឿន ១​លើក​, ស្រវឹង ១​លើក ,​បត់​គ្រោះថ្នាក់ ៣​លើក (​ស្លាប់ ១​នាក់ )​មិន​ប្រកាន់​ស្តាំ ១​លើក ក្នុង​នោះ​អ្នក​មិន​ពាក់​មួកសុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៩​នាក់ (​យប់​៤​នាក់​) ។ គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៥​លើក និង​ផ្លូវ​ខេត្ត​-​ក្រុង ចំនួន ១​លើក​, ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៣​លើក​(​រត់​០​លើក​) រថយន្ត​ធុន​តូច ២​លើក​និង​រថយន្ត​ធុន​ធំ ១​លើក (​រត់​២​នាក់​) ។​
​ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់ រួមមាន ខេត្ត​បន្ទាយមានជ័យ ២​លើក ស្លាប់​២​នាក់​(​ស្រី ១​នាក់​) របួស​១​នាក់ ស្រី​១​នាក់​, កំពង់ស្ពឺ ១​លើក ស្លាប់​១​នាក់​របួស​១​នាក់​,​ស្វាយរៀង ១​លើក ស្លាប់​១​នាក់​, បាត់ដំបង ១​លើក ស្លាប់​១​នាក់ និង​ខេត្ត​កំពត ១​លើក ស្លាប់ ១​នាក់ (​ស្រី​)​របួស​១០​នាក់ (​ស្រី ៥​នាក់​) ។ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់ ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស សរុប​ទូទាំង​ប្រទេស​មាន ៣ ៦៦៤​គ្រឿង ក្នុងនោះ​បាន​ធ្វើ​ការអប់រំ ១ ៦៣៤​គ្រឿង និង​ពិន័យ​សរុប  ២ ០៣០​គ្រឿង ៕
13939454_539619182897603_5114734815009443223_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya