ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​កម្មក​រ​៣​នាក់ ករណី​ចែកចាយ​ថ្នាំញៀន​ក្នុង​ការដ្ឋាន​សំណង់​បុរី​ប៉េង​ហួត​ ​

ប៉ូលិស​ចាប់ខ្លួន​កម្មក​រ​៣​នាក់ ករណី​ចែកចាយ​ថ្នាំញៀន​ក្នុង​ការដ្ឋាន​សំណង់​បុរី​ប៉េង​ហួត​ ​

ភ្នំពេញ​៖ កាលពី​វេលា​៩​និង​២០​នាទី​យប់​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៦ នៅក្នុង​ការដ្ឋាន​សំណង់​បុរី​ប៉េង​ហួត ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ។​
​ជនសង្ស័យ​ទាំង​៣​នាក់​មាន ទី​១-​ឈ្មោះ​ជា វណ្ណា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ ,​ទី​២-​ឈ្មោះ​ចេន ណា​រី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់​តុ​គុយទាវ និង​ទី​៣-​ឈ្មោះ​ហង្ស ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូម​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ។​
​ក្នុង​ការចាប់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​សមត្ថកិច្ច​ចាប់​យក​បាន ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​ថ្នាំញៀន ១០​កញ្ចប់​ថង់​តូច ។​
​ឧបករណ៍​ជក់​ថ្នាំញៀន​០២​កំប្លេរ ៖
,​ដែកកេះ​០៦ ,​ទូរ​សព្ទ័​ដៃ​០៤​គ្រឿង និង​សំបក​ទូរ​សព្ទ័​០៤​គ្រឿង​, កាបូប​យួរដៃ​០១ ។​
​បន្ទាប់ពី​ទទួលបាន​ព័ត៍មាន កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ចំនុច​រោង​ស្នាក់នៅ​ក្នុង​បុរី​ប៉េង​ហួត ហើយ​ធ្វើ​ការឃាត់ខ្លួន​ត្រួតពិនិត្យ​រកឃើញ​ថ្នាំ​ញៀន​១០​កញ្ចប់​ដែល​ជនសង្ស័យ​លាក់ទុក​ក្នុង​រោងស្នាក់នៅ​បណ្តោះអាសន្ន​ដើម្បី​ធ្វើជា​កម្មករ​នៅក្នុង​បុរី​ប៉េង​ហួត ។​
​ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវបាន​បញ្ជូន​មក​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​បន្ត​នីតិវិធី ៕
image-442

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya