ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » រាជរដ្ឋាភិបាល អាណត្តិ​ទី​៥ ថែម​ក្រសួង​មួយ​ថ្មី និង​ផ្លាស់ប្តូរ​រដ្ឋមន្ត្រី ១០ ក្រសួង​ ​

រាជរដ្ឋាភិបាល អាណត្តិ​ទី​៥ ថែម​ក្រសួង​មួយ​ថ្មី និង​ផ្លាស់ប្តូរ​រដ្ឋមន្ត្រី ១០ ក្រសួង​ ​

ភ្នំពេញ​: តាម​បញ្ជីរាយនាម សមាសភាព​របស់​រាជ​រដ្ឋាភិបាល នីតិកាល​ទី​៥ គឺ​ដឹកនាំ​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ឧបនាយករដ្ឋមន្ត្រី ៩ រូប ទេសរដ្ឋមន្ត្រី ១៥ រូប រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ១៣ រូប រដ្ឋមន្ត្រី ២៧ រូប និង​រដ្ឋលេខាធិការ​តាម ២៧ ក្រសួង មាន​ចំនួន​សរុប ១៧៩ រូប​។​ ​ក្នុង រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​នេះ មានការ​បន្ថែម​ក្រសួង​មួយទៀត គឺ​ក្រសួង​មុខងារសាធារណៈ ដែលមាន​លោក ពេជ្រ ប៊ុនធិន ជា​រដ្ឋមន្ត្រី​។ ពីមុន​ក្រសួង​ថ្មី​នេះ មាន​ងារ​ត្រឹមតែ​រដ្ឋលេខាធិការដ្ឋាន​មុខងារសាធារណៈ ដែល​ចំណុះ​ឲ្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​
​ក្នុងនោះ មាន​ក្រសួង​ចំនួន ១០ បាន​ផ្លាស់ប្តូរ​រដ្ឋមន្ត្រី រួមមាន ​៖
១-​ក្រសួង​សេដ្ឋកិច្ច និង​ហិរញវត្ថុ ប្តូ​រលោក គាត ឈន់ ដាក់ជំនួស​ដោយ​លោក អូន ព័ន្ធមុនីរ័ត្ន​។​
២-​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្តូ​រលោក ច័ន្ទ សារុន ដាក់ជំនួស​ដោយ​លោក អ៊ុក រ៉ាប៊ុន​
៣-​ក្រសួងពាណិជ្ជកម្ម ប្តូ​រលោក ចម ប្រសិទ្ធ ដាក់ជំនួស​ដោយ​លោក ស៊ុន ចាន់ថុល​
៤-​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ប្តូ​រលោក ស៊ុយ សែម ដាក់ជំនួស​ដោយ​លោក ចម ប្រសិទ្ធ​
៥-​ក្រសួង​អប់រំ យុវជន និង​កីឡា ប្តូ​រលោក អ៊ឹម សិទ្ធី ជំនួស​ដោយ​លោក ហង់ ជួនណា​រ៉ុ​ន​
៦-​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ប្តូ​រលោក អ៊ិត សំហេង ដាក់ជំនួស​ដោយ​លោក វង សូត​
៧-​ក្រសួងបរិស្ថាន ប្តូ​រលោក ម៉ុក ម៉ារ៉េត ដាក់ជំនួស​ដោយ​លោក សាយ សំ​អាល់​
៨-​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ប្តូ​រលោក សូរ ឃុន ដាក់ជំនួស​ដោយ​លោក ប្រាក់ សុខុន​
៩-​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ប្តូ​រលោក ហ៊ឹម ឆែម ដាក់ជំនួស​ដោយ​លោកស្រី ភឿង ស​កុ​ណា​
១០-​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប្តូ​រលោក វង សូត ដាក់ជំនួស​ដោយ​លោក អ៊ិត សំហេង​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya