ស្ទឹងត្រែង ៖ ថ្ងៃទី២៤ កញ្ញា ២០១៣ នៅស្ថានីយជលសាស្ត្រទន្លេមេគង្គ ។ អាជីវករនៅផ្សារស្ទឹងត្រែងបានប្រមូលអីវ៉ាន់ចេញមកលក់ពេញលើថ្នល់ ដែលបង្កឱ្យមានការកកស្ទះយ៉ាងខ្លាំង ខណៈដែលទឹកជំនន់នៅតែបន្តឡើងដល់កម្ពស់១១,៧៤ម៉ែត្រ ។
លោកពុយ ចាន់ដារ៉ា អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែងបានបញ្ជាក់នៅព្រឹកថ្ងៃទី២៤ កញ្ញា នេះ ថា នៅស្ថានីយជលសាស្ត្រទន្លេមេគង្គមានកម្ពស់១១,៧៤ម៉ែត្រ នៅស្ថានីយជលសាស្ត្រទន្លេសេកុងមានកម្ពស់១២,០២ ចំណែកនៅស្ថានីយជលសាស្ត្រទន្លេសេសានមានកម្ពស់១១,២៨ម៉ែត្រ នេះសុទ្ធសឹងជាកម្ពស់លើសកម្រិតប្រកាសអាសន្នដល់ទៅជិត១ម៉ែត្រ ឯណោះ៕ ដោយ៖ ឡុង កាន់សំនៀង
» ព័ត៌មានជាតិ » ក្រុងស្ទឹងត្រែង ទឹកជំនន់វាយប្រហារជិត៨០%ហើយ