ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ក្រុម​រកស៊ី​បូម​ខ្សាច់​​លោត​ឆត្រ​កំពុង​​រៀបចំ​បូម​​ខ្សាច់​អត់​ច្បាប់ទម្លាប់​ ​

ក្រុម​រកស៊ី​បូម​ខ្សាច់​​លោត​ឆត្រ​កំពុង​​រៀបចំ​បូម​​ខ្សាច់​អត់​ច្បាប់ទម្លាប់​ ​

ព្រះសីហនុ​៖ ក្រុម​រកស៊ី​បូម​ខ្សាច់​លោត​ឆត្រ​មួយក្រុម​កំពុង​រៀបចំ​ដាក់​ម៉ាស៊ីន​បូម​ខ្សាច់​ដ៏​គគ្រឹក​​គគ្រេង​នៅតាម​ដងព្រែក​ទឹកសាប​ក្នុងភូមិ​ពូ​ធឿ​ង​ឃុំ​បិត​ត្រាំ​ង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។​
​    ​ទីតាំង​ដែល​ពួកគេ​លួច​ដាក់​ម៉ាស៊ីន​បូម​នោះ​ស្ថិតនៅក្នុង​អន្លង់​ត្រី​ក្បាល​ព្រែក​ទឹកសាប ក្នុង​តំបន់​តា​លះ​ភូមិ​ពូ​ធឿ​ង​ឃុំ​បិត​ត្រាំ​ង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ មាន​ចម្ងាយ​ប្រហែលជា​ជិត​១០​គីឡូម៉ែត្រ​​ពី​ផ្លូវជាតិ​លេខ​៤ ចូល​តាម​ច្រក​តំបន់​សេដ្ឋកិច្ច​ពិសេស​ឃុំ​បិត​ត្រាំ​ង​ស្រុក​ព្រៃនប់ ។​
​    ​ប្រជាពលរដ្ឋ​នៅ​តំបន់​តា​លះ បាន​រាយការណ៍​មក​ថា​កាលពីមុន​មាន​ក្រុម​ផ្សេង​មួយ​គេ​ដាក់​​ម៉ាស៊ីន​ទៅ​លួច​បូម​នៅ​ទីនោះ​អស់​រយះពេល​ជាច្រើន​ខែ ទើប​សមត្ថកិច្ច​ជំនាញ​ដឹង ពេល​ចុះ​ទៅដល់​​ពិនិត្យ​រក​ច្បាប់ទម្លាប់​អ្វី​ក៏​គ្មាន​ដែរ ហើយ​ត្រូវ​សមត្ថកិច្ច​បិត​ការដ្ឋាន​នោះ​ទៅ ប៉ុន្តែ​កាលនោះ​គេ​ដាក់​ម៉ាស៊ីន​ចាស់​បូម​បាន​មួយថ្ងៃ​ខូច​មួយថ្ងៃ មិន​សម្រេច​ដូច​បំណង​របស់​ក្រុម​នោះទេ ។​ប៉ុន្តែ​បច្ចុប្បន្ននេះ​​ពួកគាត់​ឃើញ​មាន​ក្រុម​ថ្មី​មួយទៀត​ដឹក​ម៉ាស៊ីន​ទំនើប​ខ្លាំងណាស់ ទៅ​ដាក់​បូម មើលទៅ​អាច​ដំណើរ​​ការ​បានល្អ​របស់គេ​មែន ។​
​    ​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​នៅ​ទីនោះ ភ្នាក់ងារ​កាសែត​អរិយធម៌ ប្រចាំខេត្ត ព្រះសីហនុ​បានធ្វើការ​ទំនាក់ទំនង​ទៅ​ម្ចាស់​ការដ្ឋាន​នោះ ឈ្មោះ ធឿន ដោយ​លោក​ធឿន នោះបាន​អះអាង ប្រាប់​អ្នកកាសែត​ថា​កំពុង​ឲ្យ​អនុប្រធាន​មន្ទីរ ឧស្សាហកម្ម​រ៉ែ និង​ថាមពល​ខេត្ត ម្នាក់​ជួយ​រត់ការ​ច្បាប់​ហើយ ។​
​    ​លោក ប្រាក់ ប្រាកដ បានបញ្ជាក់​ប្រាប់​អ្នកកាសែត​ក្នុងស្រុក​ថា ពុំមាន​ម្ចាស់​ការដ្ឋាន​បូម ខ្សាច់​ណា​ម្នាក់ មក​ទំនាក់ទំនង​ឲ្យ​គាត់​ជួយ​រត់​ច្បាប់ទម្លាប់​អ្វី​នោះទេ ដូចនេះ​ប្រសិនបើ​ក្រុម​នោះ​ហ៊ាន បូម​ខ្សាច់​បំពាន​ច្បាប់​សមត្ថកិច្ច​ជំនាញ​និង​ចុះទៅ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ជាក់​ជាមិនខាន ។​
​    ​លោក អនុប្រធាន​មន្ទីរ​ឧស្សាហកម្ម​រូបនេះ​បាន​អះអាងថា អាជីវកម្ម​បូម​ខ្សាច់​របស់​ក្រុម​លោក​​ធឿន​នោះ ពិតជា​គ្មាន​ច្បាប់ទម្លាប់​អ្វី​ទេ ។​
​    ​អ្នក​ធ្លាប់​រកស៊ី​បូម​ខ្សាច់​នៅក្នុង​ជ្រោះ​អន្លង់​ត្រី​នោះបាន​ខ្សឹប​ប្រាប់ថា  ខ្សាច់​នៅ​ទីនោះ​មាន​ច្រើន​ណាស់​គឺមាន​ជម្រៅ​ប្រមាណ​១០​ម៉ែត្រ​ចូលទៅ​ក្រោម​ដី​បាត​ជ្រោះ​ទៅទៀត ហើយ​ខ្សាច់​ត្រង់ចំណុច​នោះ​ត្រូវបាន​ក្រុមហ៊ុន​ចិន​ផ្នែក​អគ្គិសនី​គេ​បាន​សិក្សា​ស៊ី​ជ្រៅ​រួចហើយ គឺ​គេ​អាច​ទទួល​ទិញយក​បាន​ទាំងអស់​ឲ្យ​តែមាន​អ្នក​បូម ចំណែក​អា​រឿង​ច្បាប់ទម្លាប់​អ្វី​នោះ​ភាគី​ខាង​ក្រុមហ៊ុន​ចិន​គេ​មិន​ដឹងឮ​អ្វី​ទេ​​អ្នកឯង​ចេះ​ធ្វើ​ម្តេច​បាន​ក៏​ធ្វើទៅ ។​ដោយសារតែ​ស្ថានភាព​ប្រទេស​កម្ពុជា​កំពុង​ជាប់គាំង​ផ្នែក​ន​យោ​បាយ និង​មិនទាន់​រៀបចំ​ក្បាលម៉ាស៊ីន​ដឹកនាំ​ប្រទេស​អណ​ត្តិ​ទី​៥​នេះ​បាន​ត្រឹមត្រូវ ទើប​ធ្វើ​ឲ្យ​ក្រុម​
​ឆ្លៀតឱកាស​នេះ​លួច​ប្រព្រឹត្ត​បទល្មើស​នេះ​ជា​បន្តបន្ទាប់ តែ​ទោះជា​យ៉ាងនេះ​ក្តី​ផ្នែក​ជំនាញ​បានបញ្ជាក់​​ថា​និង​មានការ​ចាប់យក​ម៉ាស៊ីន​បូម​ខ្សាច់​នោះមក​ចាត់ការ​តាមច្បាប់​ប្រសិនបើ​ក្រុម​នេះ​ប្រព្រឹត្ត​៕
​ដោយ​៖ ឃុន ពិ​មោ​ច​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya