ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ទប់​ស្កាត់​ពលក​រ​ចំណាក​ស្រុក​ឆ្លងដែន​ខុសច្បាប់​ ​

ប៉ូលិស​ទប់​ស្កាត់​ពលក​រ​ចំណាក​ស្រុក​ឆ្លងដែន​ខុសច្បាប់​ ​

បាត់ដំបង ៖​កាលពី​ម៉ោង ៦​ល្ងាច ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៣ កម្លាំង​សមត្ថកិច្ច​ចំរុះ​មាន​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​៨១៩ យោធា​វរៈ​សេនា​តូច​លេខ​៥៣៥ យោធា​ផ្នែក​ទំនាក់ទំនង​ព្រំដែន និង​នគរបាល​ស្រុក បាន​សហការគ្នា​ចុះបង្ក្រាប​ទប់ស្កាត់​ពលក​រ​ចំណាកស្រុក​បម្រុង នាំ​ឆ្លងដែន​ខុសច្បាប់​បាន​១១​នាក់  នៅ​ចំណុច​ច្រករបៀង​បឹង​ឆ្នាំង ក្នុងភូមិ​ព្រះពុទ្ធ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។​
​លោក  សុខ រដ្ឋា អធិការរង​នគរបាល​ស្រុក​កំរៀង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ឡាន់ អ៊ី ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​ជា​មេខ្យល់​រស់នៅ​ភូមិ​ដូង​ឃុំ​បឹងរាំង​ស្រុក កំរៀង​ខេត្តបាត់ដំបង ។ ចំណែក​ពលករ​ចំណាកស្រុក​មាន​ចំនួន​១០​នាក់​មាន ៖ ទី​១-​ឈ្មោះ​វ័​ន្ត អូ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ ។ ទី​២-​ឈ្មោះ បេន តន់ ភេទ​ស្រី
​អាយុ​២៩​ឆ្នាំ ។ ទី​៣-​ឈ្មោះ ហ៊ុយ វណ្ណ​នី ភេទ​ប្រុស​អាយុ​២០​ឆ្នាំ ។ ទី​៤-​ឈ្មោះ ជុំ មករា ភេទ​ស្រី​អាយុ​២១​ឆ្នាំ ។ ទី​៥-​ឈ្មោះ សាន់ ចិន្តា ភេទ​ស្រី​អាយុ​១៧​ឆ្នាំ ។ ទី​៦-​ឈ្មោះ​លាង​យ៉ុង​ភេទ​ស្រី​អាយុ​១៧​ឆ្នាំ ។ ទី​៧-​ឈ្មោះ លាង យ៉ា ភេទ​ស្រី​អាយុ​២៨​ឆ្នាំ ។ ទី​៨-​ឈ្មោះ លាង បួន ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ។​ទាំង​៨​នាក់​រស់នៅ​ភូមិ​ថ្នល់​បត់​ឃុំ​អូរ​រំដួល
ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ។ ទី​៩-​ឈ្មោះ​ឆោម ញ៉ា​ញ់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ និង​ទី​-១០​ឈ្មោះ ឃិ​ម ចេ​ត​ភេទ ស្រី​អាយុ​៣០​ឆ្នាំ​អ្នក​ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​ត្រពាំងថ្ម ឃុំ​របើក ស្រុក​ឈូក ខេត្តកំពត​។​
​លោក បន្តថា ពលករ​ចំនួន​១០​នាក់​បាន​ប្រាប់​សមត្ថកិច្ច​ថា ពួកខ្លួន​មាន​គោលបំណង​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ដោយ​មេខ្យល់ ស្គាល់​តាម​ទូរស័ព្ទ​យក​ម្នាក់​២៥០០​បាត​ហើយ​ទូរស័ព្ទ​ទំនាក់ទំនង​ឈ្មោះ ឡាន់ អ៊ី ចាំ​នាំ​ពួកខ្លួន​ទៅតាម​ច្រករបៀង​បឹង​ឆ្នាំង​ធ្វើដំណើរ​ឆ្លងដែន​ទៅ ឡើង​រថយន្ត​ក្នុង​ទឹកដី​ថៃ​ពេល​កំពង់​ដើរចូល​ទៅកាន់​ទឹកដី​ថៃ​ត្រូវ
សមត្ថកិច្ច​ជាច្រើន​ដេញ​ព័ន្ធ​ចាប់​តែម្តង​។​​ឈ្មោះ  ឡាន់ អ៊ី ជា​មេខ្យល់​បាន​សារភាពថា ខ្លួន​បាន​ស៊ីឈ្នួល​នាំ​មនុស្ស​ឆ្លងដែន​ពី​មេខ្យល់​ម្នាក់ទៀត​តាម ទូរស័ព្ទ​អោយ​ចាំ​ទទួល​មនុស្ស​ឆ្លងដែន​ខុសច្បាប់​ចំនួន​១០​នាក់​ដោយ​អោយ ថ្លៃឈ្នួល​ក្នុង​ម្នាក់​ចំនួន​១០០​បាត​(​មួយរយ
​បាត​ប្រាក់​ថៃ​)​ពេល​នាំ មនុស្ស​ដើរ​ឆ្លងដែន​ក៏ត្រូវ​សមត្ថកិច្ច​ដេញចាប់​តែម្តង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya