ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​បត់​ឆ្វេង​ទៅបុក​ម៉ូតូ រប​សួ​ធ្ងន់​ម្នាក់ ​

ឡាន​បត់​ឆ្វេង​ទៅបុក​ម៉ូតូ រប​សួ​ធ្ងន់​ម្នាក់ ​

ភ្នំពេញ​: កាលពី​វេលា​ម៉ោង​ជិត​១១​យប់ ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៣ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ បណ្តាលមកពី​បោក​ក្បាល​នឹង​ថ្នល់ ខណៈ​បើក​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព ត្រូវ​រថយន្ត​ឡង់​គ្រី​ស័​រ បុក​ពេញទំហឹង នៅ​ចំណុច​ផ្លូវ​ម៉ៅ​សេទុង កែង​ផ្លូវ​លេខ​២០២ ខាងមុខ​ម៉ុង​ឌី​យ៉ា​ល់ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​។​
សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ម៉ុក សុជាតិ អាយុ​២៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ប្រ​ហ៊ូ​ត ឃុំ​រកា​ក្រៅ ស្រុក​ដូន​កែវ ខេត្តតាកែវ ជិះ​ម៉ូតូ​វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​តាកែវ 1A-9931​។​
​សាក្សី បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ឡង់​គ្រី​ស័​រ ពាក់​ស្លាក​លេខ ភ្នំពេញ 2R-5970 បើក​តាមផ្លូវ​ម៉ៅ​សេទុង ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង​។ លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត​បាន​បត់​ឆ្វេង​ចូល​ផ្លូវ​លេខ​២០២ ក៏​ជ្រុល​ចង្កូត​ទៅបុក​ជាមួយ​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​ជនរងគ្រោះ ធ្លាក់​ពីលើ​ម៉ូតូ បោក​ក្បាល​នឹង​ថ្នល់ រងរបួស​ធ្ងន់​។ បន្ទាប់ពី​បុក​ម៉ូតូ​នោះ រថយន្ត​បាន​បើក​គេច​បាត់ស្រមោល​តែម្តង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya