ភ្នំពេញ: កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ បុរសម្នាក់ បើកម៉ូតូស្កូបពីលឿនដូចហោះ ជ្រុលចង្កូតបុកបង្កាន់ដៃគល់ស្ពានអាកាស ៧មករា ប៉ែកខាងលិចស្ពាន រងរបួសធ្ងន់ នៅចំណុចខាងមុខផ្ទះយីហោ សេង អាយ ទទួលធ្វើស្លាកសញ្ញា LED (គល់ស្ពានអាកាស ៧មករា) ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប៉ូលិសបាននិយាយថា ជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានរថយន្តសង្គ្រោះ ដឹកទៅគ្លីនិកឃឹម រ៉ានីសង្គ្រោះបន្ទាន់ ៕