ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» Breaking News, ព័ត៌មានជាតិ » បុរស​​ម្នាក់​វាយ​បំបែក​ដប​ស្រា​​ចាក់​បំពង់ក​ខ្លួនឯង​ ​

បុរស​​ម្នាក់​វាយ​បំបែក​ដប​ស្រា​​ចាក់​បំពង់ក​ខ្លួនឯង​ ​

ភ្នំពេញ​: កាលពី​វេលា​ម៉ោង​ជិត​៦​ល្ងាច ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៣ បុរស​ម្នាក់ បាន​យក​ដប​ស្រា មក​វាយ​បំបែក​នឹង​បង្គោល​ភ្លើង រួច​យកមក​ចាក់​បំពង់ក ខ្លួនឯង​។ ដោយនៅ​ដឹងខ្លួន​នៅឡើយ បុរស​នោះ បាន​ដើរមក​ដេកស្លាប់ លើផ្លូវ​ជាតិ​លេខ​៥ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ស​ម​ត្ថ​កិច្ច នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ភូមិ​ពោធិ៍​មង្គល សង្កាត់​ព្រែក
​ព្នៅ​ខណ្ឌ​សែន​សុខ​។​
បុរស​ដែល​ធ្វើអត្តឃាត​ខ្លួនឯង​នោះ មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ទេ ប៉ុន្តែ​គាត់​មាន​អាយុ​ប្រ​ហ្រែ​ល​ជា​៣០​ឆ្នាំ ពាក់អាវ​ខ្មៅ​ដៃ​វែង និង​ស្លៀកខោ​ខ្មៅ​ជើងវែង​។​
​ប្រភពព័ត៌មាន​នៅក្បែរ​កន្លែងកើតហេតុ បាន​និយាយថា មុនពេល​កើត​ឃើញ បុរស​ខាងលើ ដើរ​ចេញពី​វាល​ខ្សាច់​មួយកន្លែង ហើយ​នៅ​នឹង​ដៃ​មាន​កាន់​ដប​ស្រា​មួយ​ដប រួច​បុរស​រូបនោះ បាន​យក​ដប​ស្រា វាយ​បំបែក រួច​យក​ចាក់​បំពង់ក សម្លាប់ខ្លួន​តែម្តង​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya