កំពត: កាលពីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ស្ត្រីម្នាក់ បានបាត់បង់ជីវិត ដោយការចាក់សម្លាប់ពីសំណាក់ជនមិនស្គាល់មុខ ខណៈពេលនៅផ្ទះតែម្នាក់ឯង។ ករណីឃាតកម្ម បង្កឲ្យមានការផ្អើលឆោឡោនេះ បានកើតឡើងក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។
នៅមិនទាន់មានការសន្និដ្ឋានជាក់លាក់ ពាក់ព័ន្ធនឹងករណីនេះទេ ប៉ុន្តែប្រភពខាងក្រៅ ផ្តោតការសង្ស័យលើរឿងគំនុំ។
ទោះបីជាបែបនោះ ក្តី ប្រភពខាងក្រៅ ពិសេសអ្នករស់នៅក្នុងភូមិកើតហេតុ បានផ្តោតការសង្ស័យលើករណីឃាតកម្មនេះថា ជារឿងគំនុំ ហើយអាចពាក់ព័ន្ធនឹងបញ្ហាស្នេហាផង ក៏ថាបាន។
ស្ត្រីរងគ្រោះ មានឈ្មោះ សៀង ចណ្ណៈ អាយុ ៣០ឆ្នាំ ទីលំនៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ប្រកបរបរជាអ្នកលក់ចាប់ហួយក្នុងផ្ទះផ្ទាល់ខ្លួន ៕
» Breaking News, ព័ត៌មានជាតិ » ស្ត្រីម្នាក់ ត្រូវគេសម្លាប់ សង្ស័យជារឿងគំនុំ