ភ្នំពេញ: កាលពីយប់ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៣ ក្រុមចោរប្រដាប់អាវុធ២នាក់បានធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូស្កូ ពី១គ្រឿងពីនារីម្នាក់កំពុងអង្គុយចាំមិត្តភក្តិយកទៅបាត់ដោយ សុវត្ថិភាព ចំណុចខាងជើងខារ៉ាអូខេ អិចអូរ តាមផ្លូវលេខ១៦៣ សង្កាត់បឹកេងកងទី៣ ខណ្ឌចំការមន។ ម៉ូតូដែលចោរប្លន់បានសម្រេចនោះម៉ាកស្កូពី ពណ៌ស ស្លាកលេខភ្នំពេញ 1BP 3036 ដែលមានម្ចាស់ឈ្មោះ ស្រីដា អាយុ២២ឆ្នាំ ស្នាក់នៅជិតកន្លែងកើតហេតុ៕