ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » យកឡានចតទទឹងផ្លូវជាតិលេខ2 ប្រឆាំងនឹងប៉ូលិសដែលឃាត់ត្រួតពិនិត្យ

យកឡានចតទទឹងផ្លូវជាតិលេខ2 ប្រឆាំងនឹងប៉ូលិសដែលឃាត់ត្រួតពិនិត្យ

កណ្តាល ៖ ការកកស្ទះនេះត្រូវបានដោះស្រាយដោយការសម្រួល ចរាចរណ៍ឡើងវិញ បន្ទាប់ពីលោក ចយ សុបិន អភិបាលស្រុកកណ្តាលស្ទឹង​ចុះមកសម្របសម្រួល ឱ្យពលរដ្ឋទាំងនោះយករថយន្តចេញពីផ្លូវ ហើយឱ្យធ្វើដំណើរត្រឡប់ក្រោយវិញ ។ មន្ត្រីស្រុកកណ្តាលស្ទឹងឱ្យដឹងថា នៅវេលាម៉ោង៧ និង៤៥នាទីព្រឹកនោះ មានរថយន្តម៉ាកសាំយ៉ុង និងទួរីស សរុបចំនួន១០គ្រឿង ដែលផ្ទុកអ្នកដំណើរពេញ
បានធ្វើដំណើរមកដល់ចំណុចត្រួតពិនិត្យអាវុធជាតិផ្ទុះ ដែលដាក់គោលដៅនៅ លើកំណាត់ផ្លូវជាតិលេខ២ ជិតវត្តសាឡុង ក្នុងភូមិប៊ុណ្ណា ឃុំជើងកើប ។ ពេលនោះកម្លាំងសមត្ថកិច្ចបានសុំត្រួតពិនិត្យ និងហៅអ្នកបើកបររថយន្ត ទាំងនោះ ដើម្បីពិនិត្យលិខិតស្នាម (ប័ណ្ណបើកបរ និងឆៀករថយន្ត) ប៉ុន្តែអ្នកបើកបររថយន្ត ដឹកអ្នកដំណើរទាំង១០គ្រឿងនោះពុំមានអ្នក ណាម្នាក់មានលិខិតស្នាមអ្វីទាំងអស់ ។
ដោយសារមូលហេតុបែបនេះ កម្លាំងសមត្ថកិច្ចក៏បានអនុវត្តទៅតាមច្បាប់ ចរាចរណ៍ ដោយសុំឃាត់ រថយន្ត និងធ្វើការផាកពិន័យទៅតាមផ្លូវច្បាប់ ស្រាប់តែ ពេលនោះប្រជាពលរដ្ឋដែលជិះនៅក្នុងរថយន្តទាំង១០គ្រឿង បានចុះពីលើរថយន្ត មកធ្វើការតវ៉ា ហើយចោទទៅលើកម្លាំងសមត្ថកិច្ចថា បានឃាត់រថយន្តរបស់ពួក គាត់មិនឱ្យធ្វើដំណើរទៅមុខ ព្រោះខ្លាចទៅធ្វើបាតុកម្ម ។
ពួកគាត់បានយករថយន្តចេញពីកណ្តាលផ្លូវ និងព្រមត្រឡប់ទៅក្រោយវិញនៅ វេលាម៉ោង១០ និង១៥នាទីព្រឹក បន្ទាប់ពីរូបលោក និងកម្លាំងសមត្ថកិច្ច អង្វរ និងពន្យល់ពីហេតុផលដែលកម្លាំងសមត្ថកិច្ចធ្វើការឃាត់រថយន្តនេះ
ប្រយោជន៍ដើម្បីរក្សាសណ្តាប់ធ្នាប់សន្តិសុខសង្គមនៅក្នុងមូលដ្ឋាន
ជាពិសេសការធ្វើចរាចរណ៍នៅលើដងផ្លូវកុំឱ្យកើតមាននូវគ្រោះ
ថ្នាក់ផ្សេងៗដោយសារតែអ្នកបើកបរពុំមានលិខិតស្នាមត្រឹមត្រូវ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya