ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ក្មេងស្ទាវ​​២​ក្រុម អ្នកចាញ់​​ដេកពេទ្យ អ្នកឈ្នះ​ដេក​គុក ​

ក្មេងស្ទាវ​​២​ក្រុម អ្នកចាញ់​​ដេកពេទ្យ អ្នកឈ្នះ​ដេក​គុក ​

កោះកុង ៖ ក្មេងស្ទាវ​២​ក្រុម ដេញ​កាប់​គ្នា នៅលើ​ដងផ្លូវ សាធារណៈ ដូច​ហ្វូងគោ ដែល​ធ្វើឱ្យ​មានការ ភ្ញាក់ផ្អើល​ដល់ ប្រជាពលរដ្ឋ​ដែល កំពុង​លង់លក់ ពី​ក្នុង​ដំណេក​។ ជនបង្ក​ដែល​ប្រើ ដាវ​សាម​រ៉ៃ​កាប់ ទៅលើ​ភាគី​ម្ខាង មាន​គ្នា​៤​នាក់​នោះ​មាន  ទី​១ ឈ្មោះ ចាន់ បែន អាយុ ១៨​ឆ្នាំ  ទី​២ ឈ្មោះ ស៊ឹម ផលិត អាយុ ២០​ឆ្នាំ ទី​៣ ឈ្មោះ ភឿន ផាន់​ណា
អាយុ ២០ ឆ្នាំ និង​ឈ្មោះ ម៉ា​រៃ ពិ​សិទ្ធ អាយុ ១៨​ឆ្នាំ ។ ជនបង្ក​ទាំង​៤​នាក់ គ្មាន​មុខរបរ​ពិតប្រាកដ​នោះទេ ។ ចំណែក​ភាគី​ម្ខាង ដែលជា​ជនរងគ្រោះ​ដេកពេទ្យ​មាន ទី​១ ឈ្មោះ ម៉ឹង ផាន់​នៈ អាយុ ១៨​ឆ្នាំ និង​ទី​២ ឈ្មោះ កឿ​ន អ៊ុក អាយុ ២០​ឆ្នាំ ។​
​លោក ឡាយ មេ​ង​ឡាង នាយការិយាល័យ ព្រហ្មទណ្ឌ កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ដ​បានឱ្យដឹងថា ក្មេងស្ទាវ​ទាំងពី​ក្រុម មិនដឹង​មាន​គំនុំ​គ្នា​តាំង ពី​ពេលណា​មក​ទេ ដល់ពេល​ថ្ងៃកើតហេតុ មាន​ជម្លោះ​កើតឡើង ដេញ​កាប់​ចាក់​គ្នា​ធ្វើ ឱ្យមាន​ការភ្ញាក់ផ្អើល​ដ​ល់ ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​។ លោក​បាន​បន្តថា ពេល​ភាគី​ម្ខាង​កាប់​ឱ្យ
​ភាគី​ម្ខាង​រងរបួស​ហើយ បាន​រត់​គេចខ្លួនបាត់ ។​
​លោក​បាន​បន្ដទៀតថា ដល់ពេល​ព្រឹក​ឡើង​ខាង​ម្ដាយ ជនរងគ្រោះ​បានមក​ដាក់ ពាក្យបណ្ដឹង​ទៀត ចំពេល​សមត្ថកិច្ច កំពុង​ស្រាវជ្រាវ​ផង ពេលនោះ កម្លាំង​សមត្ថកិច្ច បានធ្វើការ​ឃាត់ខ្លួន​បាន ជនដៃដល់ ដែល​កាប់​ទៅលើ​ជនរងគ្រោះ​ដោយ​ដាវ​សាម​រៃ មានឈ្មោះ ចាន បែន  និង​វត្ថុតាង រហូត​ចាប់បាន​៣​នាក់​ទៀត​នៅ​ថ្ងៃ​ដដែល ហើយ
​រឹបអូស​បាន ម៉ូតូ​ចំនួន​២​គ្រឿង ទូរ​សព្ទ័​ដៃ​ចំនួន ៤​គ្រឿង ថ្នាំញៀន ចំនួន​១​គ្រាប់​ទៀតផង​។ លោក​បាន​បន្ដថា នៅពេល​សួរចម្លើយ​ជនដៃដល់​បាន​ឆ្លើយ​សារភាពថា ពួកគេ​បាន​ប្រព្រឹត្ត​ពិតប្រាកដ​មែន ប៉ុន្តែ​ច្រឡំ​មនុស្ស ពីព្រោះ​កាលពី​ថ្ងៃមុន​អ្នក​ដែល​ឈ្លោះ ជាមួយ​ពួកគេ បាន​ជិះ​ម៉ូតូ​ជាមួយ អ្នក​ដែល​គេ​កាប់​នេះ​ដោយសារ​រឿង​គំនុំ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya