ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​របាំង​ថ្ម បាក់​2​កង់ ក្រឡាប់​ឡាន​ ​

ឡាន​បុក​របាំង​ថ្ម បាក់​2​កង់ ក្រឡាប់​ឡាន​ ​

ភ្នំពេញ ៖​កាលពី​វេលា​ម៉ោង​២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៣ កញ្ញា តាម​បណ្តោយ​មហាវិថី​ព្រះសីហនុ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។ បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បើករថយន្ត RENGE ROVER ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2X-1611 ក្នុង​ល្បឿន​លឿន​រេ​ចង្កូត​បុក​ក្បាល​របាំង​ថ្ម​បាក់​អស់​២​កង់​ផ្លោង រថយន្ត​ដូច​ក្នុង​ខ្សែភាពយន្ត​ហុងកុង ក្រឡាប់​ច្រងាង​កណ្តាល​ថ្នល់ សំណាងល្អ​អ្នកបើកបរ​រងរបួស​ស្រាល ។
​ប៉ូលិស​និយាយថា រថយន្ត RENGE ROVER ពណ៌​ខ្មៅ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុងស្ថានភាព​ស្រវឹង​ជោកជាំ​ធ្វើដំណើរ​តាម​មហា វិថី​ព្រះសីហនុ ពី​កើ​តទៅ​លិច​កណ្តាល​ទ្រូងផ្លូវ​លឿន​ដូច​ហោះ​ទៅបុក​ក្បាល​របាំង​ថ្ម​ទាំង កំរោល ហាក់ដូច​មើលមិនឃើញ ធ្វើឱ្យ​រថយន្ត​ហោះ​ជាង​១០​ម៉ែត្រ​ក្រឡាប់​គួរ​ញាក់សាច់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya