ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » លោក ប្រធាន​ច្រករបៀង​ទំនប់​ដាច់ កំពុង​គេ​រិះគន់ថា រកស៊ី​នាំចូល​ហ្គាស និង​ទំនិញគេចពន្ធ​

លោក ប្រធាន​ច្រករបៀង​ទំនប់​ដាច់ កំពុង​គេ​រិះគន់ថា រកស៊ី​នាំចូល​ហ្គាស និង​ទំនិញគេចពន្ធ​

​ប្រជាពលរដ្ឋ និង​មន្ត្រី​ថ្នាក់ក្រោម​មួយចំនួន មាន​រិះគន់ និង​អ៊ូ​រទាំ​ពី​ភាព​អសកម្ម​មួយចំនួន ខណៈដែល​លោក កែវ ណារិន ប្រើប្រាស់​អំណាច​របស់ខ្លួន ស្លៀកពាក់​យោធា​រកស៊ី​ដឹកជញ្ជូន ហ្គាស​គេចពន្ធ​យ៉ា​អ​នា​ធិ​តេ​យ្យ​ដែល​គេ​ឃើញថា​គ្មាន​នរណា​ហ៊ាន​បង្ក្រាប​ឡើយ​។
​ប្រភពព័ត៌មាន​ពី​មន្ត្រី​ថ្នាក់ក្រោម​បាន​បង្ហើប​អោយដឹងថា លោក កែវ ណារិន ដែលមាន​តួនាទី​ជា ប្រធាន​ច្រករបៀង​ទំនប់​ដាច់ និង​ជា​កង​ល្បាត​ព្រំដែន​លេខ​៥០៣ ផង​នោះ បាន​ឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​លួច​នាំចូល​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ ក្នុងនោះ​មានដូចជា ជ្រូក​ក្រហម  មាន់​រស់ ចំណីអាហារ​មាន​ជាតិពុល​ខូចគុណភាព ។  ចំពោះ​លោក​កែវ ណារិន ដែលជា​ប្រធាន​ច្រករបៀង​ទំនប់​ដាច់​វិញ គឺ​នាំចូល​ហ្គាស​គេចពន្ធ ឡើង​ដុះ​ស្លែ​ទៅហើយ​។ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ច្រក​ទំនប់​ដាច់​គេ​សង្កេតឃើញ​រថយន្ត​ដឹក​ហ្គាស ធំៗ​របស់លោក កែវ ណារិន បាន​បន្ត​បញ្ជូន​ហ្គាស​គេចពន្ធ​ទាំងនោះ​ទៅ​ស្តុក​ទុក​ក្នុង​ឃ្លាំង​ដ៏​ធំ មួយកន្លែង​ដើម្បី​បន្ត​ចែកចាយ​ទៅ​លក់​តាម​ដេប៉ូ​ក្នុង​ខេត្តបន្ទាយមានជ័យ ក្រុង​ប៉ោយប៉ែត ខេត្តបាត់ដំបង ហើយ​ពេលខ្លះ​បញ្ជូនមក​លក់​ដល់​រាជធានី​ភ្នំពេញ​ដោយ​គ្មា​ការ​ព្រួ​បារម្ភ​និង​ដោយ​រលូន​ផងដែរ ។​
ប្រជាពលរដ្ឋ​បាន​បង្ហើប​ឲ្យ​ដឹងថា ផ្លូវ​មួយចំនួន​បាន​រង​នូវ​ការខូចខាត​ទាំងស្រុង​ដោយសារ​រថយន្ត​ដឹកទំនិញ និង​ហ្គាស​គេចពន្ធ​របស់លោក កែវ ណារិន គឺ​ចាប់ពី ភូមិ​ព្រៃ​គុប សង្កាត់​ផ្សារកណ្តាល រហូតដល់​ភូមិ​ល្អាង​សិលា នៃ​ឃុំ​អូរ​បី​ជាន់ ដែលមាន​ផ្លូវ​ក្រវាត់​ព្រំដែន​យ៉ាង​ល្អ​ស្អាត​ប៉ុន្តែ​ពេលនេះ ខ្ទី​ច​ខ្ទី​អស់ហើយ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ពិបាក​ក្នុងការ​ធ្វើដំណើរ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​មិនដែល​ហ៊ាន​បង្ក្រាប​និង​ប៉ះពាល់​ចំពោះ​ករណី​ការដឹកជញ្ជូន ទំនិញគេចពន្ធ​បំផ្លាញ​ផ្លូវ​ក្រវាត់​ព្រំដែន​នេះ​ម្តងណា​នោះទេ​។​
​មន្ត្រី​ថ្នាក់ក្រោម​ទាំង​នោះបាន​បន្តទៀតថា ពួកគេ​មិន​ហ៊ាន​ប៉ះទង្គិច​ឬ​ធ្វើ​អ្វី​នាំ​ឲ្យ​លោក កែវ ណារិន ទើសចិត្ត​នោះទេ ដោយសារ​ពួកគេ​បារម្ភ​ពី​សុវត្ថិភាព​និង តួនាទី​ផ្ទាល់ខ្លួន  ព្រោះ​គេ​ស្គាល់​ឥទ្ធិពល​និង​អំណាច​របស់ លោក កែវ ណារិន យ៉ាងច្បាស់​ក្នុងនាម​គាត់​ជាម​ន្ត្រី​យោធា​មួយរូប​ដែលមាន​សិទ្ធិ​គ្រប់គ្រង ច្រករបៀង​ទំនប់​ដាច់ គាត់​អាចបង្កើត​អាជីព​រកស៊ី​នាំចូល​ទំនិញ​និង​ហ្គាស​គេចពន្ធ​ដោយ​គ្មាន ក្រែង​ញញើត​ច្បាប់ទម្លាប់​ឬ​ការ​រឹតបន្តឹង​របស់​ថ្នាក់លើ​ម្តងណា​ឡើយ​។​
​ប្រជាពលរដ្ឋ និង​មន្ត្រី​ថ្នាក់ក្រោម មួយចំនួន​ស​ង្ឃឹ​ថា និង​មាន​សមត្ថកិច្ច​ថ្នាក់ដឹកនាំ​ធំៗ​ប្រចាំខេ្តត នោះ​មេត្តា​ចុះ​ត្រួតពិនិត្យ​អំពី​ភាព​អសកម្ម​នានា ដែល​បង្កឡើង​ដោយ លោក ប្រធាន​ច្រករបៀង​ទំនប់​ដាច់ នេះ​ដើម្បី​លុបបំបាត់​អំពើពុករលួយ​និង បំបាត់​ទំនិញ​ដែល​ខូចគុណភាព​នាំចូល​ក្នុង​ប្រ​ទេ​កម្ពុជា​យើង​អោយ​ទាល់តែ​បាន​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya