ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ចេញពី​គុក មក​ឆក់​កាបូប ប៉ូលិស​ក្របួច​ជាប់ ​

ចេញពី​គុក មក​ឆក់​កាបូប ប៉ូលិស​ក្របួច​ជាប់ ​

ស្ទឹងត្រែង ៖ ក្រុមក្មេងស្ទាវ​ចំនួន ៣​នាក់ បាន​ជិះ​ម៉ូតូ​មក​ធ្វើ​សកម្មភាព​ឆក់​កាបូប ពី​ប្រជាពលរដ្ឋ តែ​ដោយ អស់លក្ខណ៍ រត់​មិន​រួច​ត្រូវ​ប្រជាពលរដ្ឋ​ព្រួត​គ្នា​តាម​ចាប់ បាន​ម្នាក់​ប្រគល់ជូន​សមត្ថកិច្ច​ក្នុងភូមិ​លើ សង្កាត់ ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង កាលពី​វេលា​ម៉ោង ២ រសៀល ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៣  ។​
​ប្រជាពលរដ្ឋ ដែល​ឃើញ​ហេតុការណ៍​នេះ បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៣ ជនរងគ្រោះ​ឈ្មោះ​គឹម ហន និង​ប្រពន្ធ​ឈ្មោះ គឹម លន់ រស់នៅក្នុង​ភូមិ​រាជា​នុ​កូ​ល សង្កាត់​-​ក្រុង​-​ខេត្ត ស្ទឹងត្រែង បាន​ជិះ​ម៉ូតូ​ទៅលេង​កូន នៅ​ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង តែ​ពេល មកដល់​ភូមិ​លើ ក្នុង​សង្កាត់​ស្រះ
​ឫស្សី ក៏មាន​ម៉ូតូ​មួយគ្រឿង​ជិះ​គ្នា ៣​នាក់ មក​ឆក់យក​កាបូប និង​ខ្សែ​ពី​ដៃ ប្រពន្ធ​ជនរងគ្រោះ ដែល​ជិះ​ពីក្រោយ ក៏​ធ្វើ​សកម្មភាព​គេច​តែ​មិន​សម្រេច ដោយសារ​ជនរងគ្រោះ ស្រែក​ឲ្យ គេ​ជួយ ហើយ​អ្នក​នៅក្បែរនោះ​ក៏​ដេញតាម​ចាប់បាន
​ម្នាក់​ភ្លាមៗ​ដែរ និង​ចំណែក ២​នាក់​ទៀត បាន​រត់គេច ខ្លួន ។ ក្រោយមក​កម្លាំង នៃ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត ក៏​តាម​ចាប់បាន​ម្នាក់ទៀត យកទៅ​ធ្វើការ​សាកសួរ ។
ចំណែក​ជនសង្ស័យ​ទាំង​២​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន នោះ ក៏​កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការខេត្ត ដើម្បី​កាត់ទោស​ទៅតាម​នីតិវិធី​នៃ​ច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya