ភ្នំពេញ៖ ក្រុមអ្នកភូមិបឹងកក់ក្រោមការដឹកនាំដោយ អ្នកស្រី ទេព វណ្ណី ដែលគេដឹងថាមានចំនួនដ៏តិចតួចនោះ បាននាំគ្នាទៅរុះ រើប៉ាវអ៊ី ទាញអង្រឹង ដែលជាកន្លែង ស្នាក់នៅប្រចាំការ របស់នគរបាលខណ្ឌដូនពេញ នាថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៣នេះ ។
ទោះបីជាបុគ្គល ទេព វណ្ណី បានទៅបង្កការរំខានទាំងរំលោភបំពានលើសមត្ថកិច្ចយ៉ាងណាក្តី តែសមត្ថកិច្ចមិនបាន តបតនោះទេ ទុកឲ្យក្រុមអ្នកភូមិបឹងកក់មួយក្តាប់តូចធ្វើតាមចិត្តរបស់ពួកគេ។
សូមបញ្ជាក់ថា នៅយប់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០១៣ កាលពីម្សិលម៉ិញមានការប៉ះទង្គិចគ្នារវាង ក្រុមអ្នកភូមិបឹងកក់ ជាមួយក្រុមសមត្ថកិច្ចផងដែរ គ្រាដែលពួកគេព្យាយាមធ្វើការតវ៉ា ដោយបង្កឲ្យប៉ះពាល់ ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម៕
» ព័ត៌មានជាតិ » អ្នកភូមិបឹងកក់ កំពុងធ្វើព្យុះភ្លៀងដាក់សមត្ថកិច្ចនគរបាលខណ្ឌដូនពេញ