ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ទឹកស្ទឹង​សៀមរាប ចាប់ផ្ដើម​ឡើង​ហៀរ​ចេញ​កាត់​ថ្នល់ ​

ទឹកស្ទឹង​សៀមរាប ចាប់ផ្ដើម​ឡើង​ហៀរ​ចេញ​កាត់​ថ្នល់ ​

សៀមរាប​: លោក នួន គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ដ​សៀមរាប បាន​និយាយប្រាប់​នៅ​ថ្ងៃទី​២៣ ខែកញ្ញា​ថា ទឹកស្ទឹង​សៀមរាប​បាន​ឡើង​បន្ដិច​មែន ប៉ុន្ដែ​កំរិត​ទឹក​នៅមាន​កំពស់ ១,២០ ម៉ែត្រ​ទៀត​ទើប​ទឹកស្ទឹង​ចាប់ផ្ដើម​ហៀរ​ចេញមក​កាត់​ផ្លូវ​។​
លោក​នួន គ្រឹះ​ស្នា បាន​បន្ដទៀតថា ការដែល​ស្ទឹង​សៀមរាប​កំពុងតែ​ឡើង​នៅក្នុង​ក្រុង​សៀមរាប បែរជា​នៅ​ខាងលើ​ទឹកបាន​ចាប់ផ្ដើម​ស្រកៗ​ជា​បណ្ដើរៗ​ទៅវិញ​ហើយ ព្រោះថា​តំបន់​ប៉ែក​ខាងលើ​មិនមាន​ភ្លៀង​ធ្លាក់​តទៅទៀត​ទេ ហើយ​ស្ទឹង​សៀមរាប នឹង​ចាប់​ស្រក​ទៅរក​ភាព​ធម្មតា​វិញ រយៈពេល​២ ទៅ​៣​ថ្ងៃ​ខាងមុខ​។​
ដោយឡែក​លោក ទេព ប៊ុន​ឆាយ អភិបាលក្រុង​សៀមរាប បាន​និយាយ​ប្រាប់ថា ទឹកស្ទឹង​សៀមរាប បាន​ច្រាល​ឡើង ហូរ​កាត់​ពីលើ​ផ្លូវ​នៅ​តំបន់​ទៅកាន់​ភ្នំ​ក្រោម ត្រង់​សង្កាត់​សៀមរាប មាន​ចំនួន ៣ ទៅ ៤ កន្លែង​។ លោក​បន្ដថា ការ​ហូរហៀរ​ស្ទឹង​កាត់​ផ្លូវ​ខាងលើនេះ គឺ​កើត​ឡើងជា​រៀងរាល់ឆ្នាំ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya