ភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣នេះ ថៅកែបានយល់ព្រមចរចា ដើម្បីរកដំណោះស្រាយហើយ ។ បន្ទាប់ពីថៅកែរោងចក្រ បានប្រកាសប្រាប់ ក្រុមកម្មករថា រោងចក្រនឹងប្តូរថៅកែ ក្នុងពេលឆាប់ៗ ខាង មុខ បានធ្វើឲ្យកម្មករ ធ្វើកូដកម្មអស់រយៈពេល ៣ថ្ងៃដោយសារថៅកែ មិនព្រមចរចា ។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធ សហជីពចលនាកម្មករ បានមានប្រសាសន៍ ប្រាប់ថា ក្រុមកម្មករនឹងចូលធ្វើការវិញ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា នេះ បន្ទាប់ពីសម្របសម្រួលជា មួយ ខាងសហជីពរបស់លោកនិងតំណាងកម្មករដោយតម្រូវឲ្យកម្មករចូលធ្វើការដូចដើមវិញ ដោយមិនកាត់លុយ ក្នុងអំឡុងពេលធ្វើកូដកម្ម៣ថ្ងៃនោះទេ។
សូមបញ្ជាក់ថា ក្រុមកម្មករ-កម្មការិនី ៣២០០នាក់ ដែលបម្រើការងារ នៅរោងចក្រខ្វានទុំក្លូស៊ីង ដែលមានទីតាំង នៅ ភូមិ ជ្រៅក្រោម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានប្រមូលផ្តុំគ្នាធ្វើកូដកម្មកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នំា២០១៣ ដើម្បីទាមទារឲ្យថៅកែ ទទួល ខុសត្រូវ លើពួកខ្លួន ខណៈថៅកែ បានប្រកាសថា នឹងប្តូរថៅកែថ្មី ជំនួសវិញ ៕
» ព័ត៌មានអន្តរជាតិ » ថៅកែរោងចក្រ យល់ព្រមចរចាជាមួយក្រុមកម្មករ