ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||     តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||   

» ព័ត៌មានជាតិ » បុរស​ស្រវឹង​ម្នាក់ បើក​ឡាន​បុក​រះ បណ្តាលឲ្យ​ខូច​ឡាន​២​គ្រឿង ម៉ូតូ​មួយ​គ្រឿង និង​របួស​ស្ត្រី​ម្នាក់

បុរស​ស្រវឹង​ម្នាក់ បើក​ឡាន​បុក​រះ បណ្តាលឲ្យ​ខូច​ឡាន​២​គ្រឿង ម៉ូតូ​មួយ​គ្រឿង និង​របួស​ស្ត្រី​ម្នាក់

(​ភ្នំពេញ​)៖ លោកយាយ​ចាស់​ជា​អ្នកលក់​បន្លែ​ម្នាក់ រងរបួស​ធ្ងន់​និង​រថយន្ត​២​គ្រឿង​ខូចខាត រួមទាំង​ម៉ូតូ​កង់​បី​មួយគ្រឿង​ទៀត ក្នុង​ហេតុ​ការណ៌គ្រោះថ្នាក់​ចរាចរណ៌​មួយ​ដែល​បង្កឡើង​ដោយ​បុរស​វ័យ​កណ្តាល​ម្នាក់​ស្រវឹងស្រា​បាន​បើករថយន្ត Landcuiser ទៅបុក​រះ នា​ម៉ោង ១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃ​ទី ២៨​ខែកក្កដា ឆ្នាំ​២០១៦ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១​ខណ្ឌ​ចំការ​មក ។
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ប្រាប់ថា នៅ​ម៉ោង​ខាងលើ​គេ​គេ​បាន​ឃើញ​បរស​វ័យ​កណ្តាល​ម្នាក់​មាន​អាការ​ស្រវឹង បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក Landcuiser ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2K-2943 បើកបរ​ក្នុង​ទឹសដៅ​ពី កើត​ទៅ​លិច តាម​បណ្តោយ​មហាវិថី មៅ​៉​សេទុង ក្នង​ល្បឿន​យ៉ាង​លឿន លុះ​បើ​មកដល់​ចំណុច​កើតហេតុ​ត្រង់់​មុខ​បណ្ណាគារ​អន្តរជាតិ តាមផ្លូវ​មៅ​៉​សេ​ទុងមុខ​បណ្ណាគារ​អន្តរជាតិ បុរស​វ័យ​កណ្តាល​ដែល​ស្រវឹង​រូបនោះ​បាន​បើករថយន្ត​រ៉េ​ទៅ​បុក​ម៉ូតូ​កង់​បី ដែល​ដឹក​បន្លែ​មួយគ្រឿង បណ្តាល​ឲ្យ​លោកយា​ម្នាក់​រងរបួស ហើយ បាន​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ដាក់​ចែក​ទ្រូងផ្លូវ បាក់​២​កង់ និង​បន្ត​ទៅ​បុក​រថយន្ត Lexus មួយ​គ្រឿង​ដែល​ចត​ចោល​នៅមុខ​ផ្ទះ​បណ្ត​ល​ឲ្យ​ខូចខាត ធ្ងន់ ហើយ​រថយន្ត​បង្ក​មិនទាន់​អស​ល្បឿន​បាន​ជ្រុល​បង្គោល​ភ្លើង មួ​យ​ដើម​ទៀត បណ្តាលឲ្យ​រថយន្ត​បង្ក​ដាច់​កង់​មុខ​ផ្នែក​ខាងឆ្វេង ទើប​ទៅ​មុខ​លែងរួច ហើយ​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៌​ខាងលើ​នេះ​បណ្តាលឲ្យ​លោកយាយ​ចាស់​ដែល​ជា​អ្នកលក់​បន្លែ​ជិះ​លើ​ម៉ូតូ​កង់​បី​រងរបួស​ធ្ងន់ និង ខូចខាត​អស់​សម្ភារ​ជាច្រើន ។
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះ​មក​វាស់វែង និង​នាំ​ខ្លួន អ្នកបើកបរ​រួមជាមួយ​វត្ថុតាង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៌​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរ​បាល​ក្រុងភ្នំពេញ ដើម្បី​រងចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕
13680951_534625740063614_6734900854008746893_n 13872970_534625773396944_7553093581551406937_n 13873097_534625716730283_785860283516471276_n

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya