តាកែវ ៖ ក្នុងមួយយប់ៗនៅស្រុកព្រៃកប្បាសនិងស្រុកអង្គរបុរីទៅកាន់ ច្រកព្រំដែនបាក់ដៃប្រទេសវៀតណាម មានក្រុមឈ្មួញសម្រុកដឹកឈើប្រណីត និងទំនិញគេពន្ធជាច្រើន ដោយមិន មានការព្រួយបារម្ភឡើយ ព្រោះក្នុងនោះមានសម្ថកិច្ចប្រចាំច្រកព្រំនខាងលើជាអ្នកបើកដៃ ព្រមទាំងឃុបឃិតយកលុយចូលហោប៉ៅផ្ទាល់ខ្លួន។
តាមប្រភពនៅទីនោះរាយការណ៍ថា រថយន្ដដែលដឹកឈើប្រណីតប្រភេទឈើ គ្រញូងនិង ទំនិញមួយចំនួន បានយ៉ាងរលូននេះដោយសារ មានសមត្ថកិច្ចពាក់ព័ន្ធទាំងនោះ ចេញមុខកាង រត់ការ តាមផ្លូវឱ្យឈ្មួញទាំងនោះ ព្រោះមុខសញ្ញាឈ្មួញដែលដឹកឈើប្រណីតត្រូវ បានគេស្គាល់មុខស្គាល់ឈ្មោះនិងមុខដដែលអស់រួចទៅ ហើយ។ ឈ្មួញដែលចេញមុខដឹកឈើ ប្រណីតនោះឈ្មោះ ហ៊ុច ,តាមម៉ាប ហើយឈើទាំងនោះត្រូវបានគេឃើញដឹកចេញពីចំកាដូង យកទៅម្លាក់នៅ មាត់បឹងត្រញំងរការខាងកើតផ្សារជ្រៃ ឃុំអង្កាញ់ ស្រុកព្រៃកប្បាសរួចលើក ដាក់ទូកចេញទៅប្រទេសវៀតណាម និង ដឹកតាមរថយន្ដទៅទម្លាក់នៅកំពង់ដទូកទីរួមស្រុកអង្គរបូរីដោយមាន កាបើកដៃនិងសហការរវាងសមត្ថកិច្ចនៅទីនោះ រកស៊ីយ៉ាងរលូន។
ប្រភពព័ត៌មានខាងលើបានឲ្យដឹងថា ឈ្មួញដឹកឈើ និងទំនិញទាំងនេះ ជាមនុស្ស សកម្មបំផុតក្នុងការរកស៊ីបទល្មើសច្បាប់ព្រោះថាមាន មន្ដ្រីសមត្ថកិច្ចមានអំណាចជាខ្នងយ៉ាងក្រាសអ្នកកាងពីក្រោយ ធ្វើឲ្យពួកឈ្មួញរកស៊ីខុសច្បាប់តាមអំពើចិត្តគ្មានការរអែងចិត្តអ្នកណាម្នាក់នោះទេ ។
បញ្ហាខាងលើនេះ លោកអភិបាលស្រុកអង្គរបុរី មូល វិចិត្រ ធ្លាប់បានប្រាប់ភ្នាក់ងារព័ត៌មានយើងឱ្យដឹងថា លោកនឹងដាក់កម្លាំងស៊ើប អង្កេតរកសមត្ថកិច្ចក្នុងមូលដ្ឋានរបស់ លោកដែលជាប់ពាក់ព័ន្ធក្នុងបទល្មើសនេះ ។ប៉ុន្តែករណីនេះដូចជាមិនទាន់មានពន្លឺអ្វីសោះ គេឃើញក្រុមឈ្មួញនៅតែបន្តដឹកឈើប្រណីត និងទំនិញគេពន្ធយ៉ាគគ្រឹកគ្រេងដដែល។
ចំណែកលោកស្រី បេន អភិបាល ខេត្ដតាកែវបានឱ្យដឹងថា លោកធ្លាប់ បានកោះ ប្រជុំមន្ដ្រីពាក់ព័ន្ធទាំងនោះ ដើម្បីជៀសវាងជាប់ពាក់ព័ន្ធបទល្មើសខាងលើនេះហើយ។ លោកបន្ដទៀតថាករណីឈើប្រណីតដឹក តាមស្រុកព្រៃកប្បាស និងស្រុកអង្គរ បុរីទៅវៀតណាម លោកពុំទាន់បានដឹងទេ លោកនឹងដាក់វិធានការថ្មីជាក់លាក់ទប់ស្កាត់ ប្រសិនបើសមត្ថកិច្ចណាមានការជាប់ពាក់ព័ន្ធករណីនោះ ត្រូវទទួលខុសតាមផ្លូវច្បាប់៕
» ព័ត៌មានជាតិ » តាមច្រកស្រុកព្រៃកប្បាស និងស្រុកអង្គរបុរី ក្រុមឈ្មួញកំពុងសប្បាយដឹកឈើទៅប្រទេសវៀតណាម