ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​24 កក្កដា ឆ្នាំ​២០១៦ ស្លាប់​៦​នាក់ របួស​ធ្ងន់​ស្រាល​៩​នាក់​ ​

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​24 កក្កដា ឆ្នាំ​២០១៦ ស្លាប់​៦​នាក់ របួស​ធ្ងន់​ស្រាល​៩​នាក់​ ​

ភ្នំពេញ ៖ យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៤​ខែកក្កដា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​៨​លើក​(​យប់ ៤​លើក​) បណ្តាលឲ្យ​ស្លាប់​៦​នាក់ (​ស្រី​១​នាក់​) រងរបួស​ធ្ងន់​៧​នាក់​(​ប្រុស​) របួសស្រាល​២​នាក់ (​ប្រុស​) ។​
​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៨​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប ចំនួន​១៣​គ្រឿង ក្នុងនោះ​មាន ម៉ូតូ​ចំនួន​៧​គ្រឿង រថយន្ត​ធុន​តូច​២​គ្រឿង រថយន្ត​ធំ​២​គ្រឿង យាន​ផ្សេងៗ​២​គ្រឿង ។​
​មូលហេតុ​ដែល​បណ្តាលឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​រួម​មាន ល្មើស​ល្បឿន​២​លើក ស្លាប់​១​នាក់ មិន​គោរព​សិទ្ធិ​៣​លើក ស្លាប់​២​នាក់ បត់​គ្រោះថ្នាក់​១​លើក មិន​ប្រកាន់​ស្តាំ​១​លើក ស្លាប់​៣​នាក់ ក្នុង​នោះ​អ្នក​មិន​ពាក់​មួកសុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍​៩​នាក់​( យប់​៣​នាក់​) ។​
​គ្រោះ​ថ្នាក់​លើ​ដងផ្លូវ​រួមមាន ផ្លូវជាតិ​៥​លើក ផ្លូវ​ខេត្ត​/​ក្រុង​១​លើក ផ្លូវលំ​២​លើក ។ ដោយឡែក​យានយន្ត​បង្កហេតុ​រួមមាន ម៉ូតូ​៥​លើក រថយន្ត​ធុន​តូច​៥​លើក រថយន្ត​ធំ​១​លើក​ថ្មើរជើង​១​លើក ។​
​គ្រោះថ្នាក់​ប៉ះទង្គិច ៖ ម៉ូតូ​និង​ម៉ូតូ​២​លើក ស្លាប់​២​នាក់ ម៉ូតូ​និង​រថយន្ត​តូច​២​លើក ស្លាប់​៣​នាក់ ម៉ូតូ​និង​កង់​១​លើក រថយន្ត​ធំ​និង​ថ្មើរជើង​១​លើក ស្លាប់​១​នាក់ រថយន្ត​ធំ​និង​រថយន្ត​ធំ​១​លើក គោយន្ត​ក្រឡាប់​១​លើក ។  ខេត្ត​ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់​ច្រើន​មាន រាជធានី​ភ្នំពេញ​១​លើក ស្លាប់​១​នាក់ របួស​១​នាក់ ខេត្ត​កណ្តាល​១​លើក ស្លាប់​១​នាក់​ខេត្តតាកែវ​១​លើក ស្លាប់​១​នាក់ ខេត្ត​ព្រះសីហនុ​១​លើក ស្លាប់​៣​នាក់ ៕

fn-2016-07-20-15-31-39-2

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya