ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||     តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ ផ្លោង​ធ្លាក់​ផ្លូវ​ជា​ច្រើន​ម៉ែត្រ រួច​រត់គេច​តែ​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​

ឡាន​បុក​ម៉ូតូ ផ្លោង​ធ្លាក់​ផ្លូវ​ជា​ច្រើន​ម៉ែត្រ រួច​រត់គេច​តែ​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​

(​ព្រៃវែង​)៖ យ៉ាងហោច​ណាស់​ស្ដ្រី​វយ័​ចំណាស់​ម្នាក់​បាន​រងរបួស​ធ្ងន់​ស្ទើរ​បាត់បង់​អាយុជីវិត​ខណៈ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​បើក​ស្រប​ទិស​គ្នា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី ថ្ងៃទី 25 ខែ​07 ឆ្នាំ​2016​នេះ លើ​ផ្លូវជាតិ​លេខ​8 វេលា​ម៉ោង 8​និង​15​នាទី​ព្រឹក​​ត្រង់​ចំនុច​ភូមិ​វៃ​វេទ ឃុំ​រាប ស្រុក​ពារាំង ខេត្ត​ព្រៃវែង ។​
​ប្រភព​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក​ឡង់​គ្រីស័រ ពណ៌​សំបក​ឪឡឹក បើកបរ​ដោយ​ឈ្មោះ ឡៃ ប៊ូ​អ៉ី ភេទ​ប្រុស អាយុ​21​ឆ្នាំ នៅ​សង្កាត់​បឹង​កេងកង​3 ខណ្ឌចំការមន រាជធានី​ភ្នំពេញ​បើក​ក្នុង​ទិស​ពី​លិច​ទៅ​កើត​ក្នុង​ល្បឿន​លឿន​ពេលមកដល់​ចំនុចកើតហេតុ​​បាន​បុក​ម៉ូតូ​1​គ្រឿង ម៉ាក​គុប ពណ៌​សំបក​ឪឡឹក​បើក​បរ​ដោយឈ្នោះ យ៉ិន ពឿ​ន ភេទ​ស្រី អាយុ​47​ឆ្នាំ នៅ​ភូមិ​ពាម​អំពិល ឃុំ​រាប ស្រុក​ពារាំង ខេត្ត​ព្រៃវែង​។ ដែល​កំពុង​ធ្វើដំណើរ​ស្រប​ទិស​គ្នា ពី​លិច​មក​កើត បណ្តាលឲ្យ​ផ្លោង​ធ្លាក់​ពីលើ​ផ្លូវដូច​រឿង​កុនចិន​បណ្ដាល​ឲ្យ រងរបួស​ធ្ងន់ធ្ងរ​។​
​ខណៈ​នោះ​តៃកុង រថយន្ត​បាន​បើក​រត់គេច​មក​ដល់​ចំនុច​មុខ​មន្ទី​រព​ទ្យ​បង្អែក​ស្រុក​ពារាំង ត្រូវបាន​កម្លាំង​អធិការដ្ឋាន​ស្ទាក់​ចាប់បាន​។ ទាំង​មនុស្ស​និង​រថយន្ត ករណី​នេះ​ផង​ដែរ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកបើកបរ​បាន​និង កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

13680563_533648173494704_6951663570612216620_n 13769478_533648146828040_314775618428171854_n

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya