ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ក្រុមហ៊ុន កំពត ស៊ី​មេន ចាប់ផ្តើម​សាងសង់​ខ្សែចង្វាក់​ផលិតកម្ម​ទី​ពីរ ដើម្បី​ឆ្លើយតប​នឹង​ការរីកចំរើន​នៃ​​សេដ្ឋកិច្ចកម្ពុជា​

ក្រុមហ៊ុន កំពត ស៊ី​មេន ចាប់ផ្តើម​សាងសង់​ខ្សែចង្វាក់​ផលិតកម្ម​ទី​ពីរ ដើម្បី​ឆ្លើយតប​នឹង​ការរីកចំរើន​នៃ​​សេដ្ឋកិច្ចកម្ពុជា​

​លោក Thonnachai Srisuk ដែលជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន កំពត ស៊ី​មេន កាលពីពេល​ថ្មីៗ​កន្លងទៅនេះ បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ខ្សែរ​ចង្វាក់​ផលិតកម្ម​ទី​ពីរ  របស់​រោងចក្រ កំពត​ស៊ី​មេន ក្នុង​ខេត្តកំពត​។ ការសាងសង់​នេះ​ត្រូវបាន​រំពឹងថា​នឹង​បញ្ចប់​នៅ​ឆ្នាំ 2015 ហើយ​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​សរុប​ប្រចាំឆ្នាំ
នឹង​កើនឡើង​រហូតដល់ 2,000,000 តោន ដើម្បី​ឆ្លើយតប​ចំពោះ​ការលូតលាស់​នៃ​សេដ្ឋកិច្ចកម្ពុជា​។​
​ក្រុមហ៊ុន​កំពត ស៊ី​មេន ជា​សាខា​របស់ SCG ដែលជា​ក្រុមហ៊ុន​ឈានមុខ​មួយ​ក្នុង​តំបន់​អាស៊ាន ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ 2005 ជាមួយនឹង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។ វា​ជា​ឧស្សាហកម្ម​ធន់​ធ្ងន់​ក្នុងស្រុក​ទីមួយ​របស់​កម្ពុជា ដោយមាន​ភារកិច្ច​ផ្គត់ផ្គង់​ស៊ីម៉ងត៍​ដែលមាន​គុណភាព​ខ្ពស់​ដល់ទី​ផ្សារ​កម្ពុជា ជាមួយនឹង​សមត្ថភាព​ផលិត​បឋម 1,000,000 តោន​ក្នុង​មួយឆ្នាំ​។ ក្រុមហ៊ុន​នេះ​តែង​បំពេញ​តួនាទី​ជា​សាជីវកម្ម​ពលរដ្ឋ ដោយ​តែង​ចូលរួម​ក្នុង​សកម្មភាព​សង្គម​នឹង​សហគមន៍​ដែល​ខ្លួន​ប្រតិបត្តិ​តាំងពីដើម​មក​។​
​ក្រុមហ៊ុន​កំពត ស៊ី​មេន ជឿជាក់​លើ​ស្ថេរភាព​នយោបាយ​នៅ​កម្ពុជា និង​តម្រូវការ​ស៊ីម៉ងត៍​ដែលមាន​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជាពិសេស​ក្នុង​វិស័យ​សំណង់​។ ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​ក្នុងការ​ក្លាយជា​ក្រុមហ៊ុន​ឈានមុខ​មួយ​នៅ​ទីផ្សារ​ប្រទេស​កម្ពុជា និង​ដើម្បី​ឆ្លើយតប​ចំពោះ​កំណើន​តម្រូវការ​ស៊ីម៉ងត៍ កំពត ស៊ី​មេន ដែលជា​ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍​ក្នុងស្រុក រួមមាន ស៊ីម៉ងត៍​ដំរី ស៊ីម៉ងត៍ ខេ ស៊ី​មេន និង ស៊ីម៉ងត៍​បូក​ខេ ស៊ី​មេន បានសម្រេច​វិនិយោគ​លើ​ខ្សែរ​ចង្វាក់​ផលិតកម្ម​ទី​ពីរ​នេះ ជាមួយនឹង​ថវិការ 120 លាន​ដុល្លារ​។ ពិធីបើកការដ្ឋាន​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើ​នៅ ភូមិ​ចង្កៀង​ខាងកើត ឃុំ​ទទុង ស្រុក​ដង​ទុង ខេត្តកំពត​។
ការសាង់សង់​ត្រូវ​រំពឹងថា​នឹង​បញ្ចប់​នៅ​ឆ្នាំ 2015 ជាមួយនឹង​សមត្ថភាព​ផលិត​របស់​ខ្សែ​ចង្វាក់​ផលិតកម្ម​ទី​ពីរ​នេះ​ប្រមាណ 2,500 តោន​ក្នុង​មួយថ្ងៃ​បន្ថែមទៀត ដែល​នេះ​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​ពី​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​របស់​ក្រុមហ៊ុន ក៏ដូចជា​ឆ្លើយតប​នឹង​តម្រូវការ​នៃ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ដែល​កំពុងមាន​ការរីក​លូតលាស់​។
លើសពីនេះទៅទៀត ការពង្រីក​ដោយ​បង្កើត​ខ្សែរ​ចង្វាក់​ផលិតកម្ម​ទី​ពីរ​នេះ​ឡើង នឹង​ផ្តល់​ការងារ​បន្ថែម​ជាច្រើន​ទៀត​ដល់​ប្រជាជន​កម្ពុជា ក៏ដូចជា​បង្កើន​ចំណូល​ពន្ធ​ដល់​ប្រទេស​នេះ​ផងដែរ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya