បន្ទាយមានជ័យ៖ អាជ្ញាធរបានជន្លៀសពលរដ្ឋពីទឹកជំនន់ជាង ៣០០ គ្រួសារ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ស្រុកស្វាយចេក ស្រុកថ្មពួក នាំទៅទីទួលសុវត្ថិភាពព្រមទាំងផ្ដល់អំណោយអង្ករបន្ទាន់ដល់ ពួកគាត់។
ជំនន់ទឹកភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់គ្នា ដោយសារឥទ្ធិពលខ្យល់ព្យុះក្នុងតំបន់និងទឹកធ្លាក់ពីប្រទេសថៃដោយ បាក់ទំនប់ធារាសាស្ត្រ ឈ្មោះ តងភីណង ក្នុងស្រុអារញ ខេត្តស្រះកែវ បានហូរមកខេត្តបន្ទាយមានជ័យប្រទេសកម្ពុជាធ្វើ លិចទីធ្លាលំនៅដ្ឋាន សាលារៀន វត្ត ផ្លូវជាតិ ផ្លូវលំនៅឃុំអូរបីជាន់ស្រុកអូរជ្រៅ ស្រុកស្វាយចេក ស្រុកថ្មពួក ។
តាមការចុះពិនិត្យ ទឹកជំនន់លិចភូមិនានារបស់ឃុំអូរបីជាន់ជាប់ព្រំដែនរវាកម្ពុជា ថៃ បានស្រកបន្តិចវិញហើយ ប៉ុន្តែទឹកបានទៅជន់លិចភូមិ និងផ្លូវនៅឃុំដទៃ នៃឃុំខាងក្រោមៗ ដូចជាឃុំសូភី ឃុំកូបនាំឲ្យលិចទីធ្លាវត្ត សាលារៀន យោធា និងកងនគរបាលការពារព្រំដែន។
ពលរដ្ឋរងគ្រោះដោយទឹកលិច ជិត៣៥០គ្រួសារ ត្រូវបានជន្លៀសមកកាន់ទួលសុវត្ថិភាព ៣ កន្លែង គឺនៅក្នុងសាលាឃុំ ក្នុងមណ្ឌលសុខភាព និងក្នុងភូមិប្រាសាទ។
ដោយឡែក ក្រៅពីទីតាំងនេះ ជំនន់ទឹកភ្លៀង បានហូរកាត់ពីលើផ្លូវជាតិលេខ២៥៨D គម្រោងផ្លូវជាតិលេខ៥៨ ផ្លូវក្រវាត់ព្រំដែនផ្លូវជាតិលេខ៥៩ពីបន្ទាយមានជ័យទៅខេត្តឧត្តរ មានជ័យដែ លកំពុងស្ថាបនាពីបាកធ្វើដំណើរ។
ចំពោះក្រុងប៉ោយប៉ែតទឹកក្នុងអូរព្រំដែន កំពុងទ្បើងតែមិនទាន់ជនលិចលំនៅដ្ឋានប្រជាពលរដ្ឋដូចមុននោះទេ។
លោក ទ្រី ណារិន បន្តថា ចំពោះមុខនិងបន្ទាន់នេះ អាជ្ញាធរខេត្តបានផ្ដល់អំណោយសង្គ្រោះបន្ទាន់ ១ គ្រួសារទទួលបានអង្ករ ៣០ គីឡូក្រាម៕ សម្បត្តិសីហា