ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » លោក ប៉ា​សុជាតិ​វង្ស​ប្រកាស​ផ្តល់ប្រាក់​បន្ថែម​ដល់ក​ម្មករ​ជាប់កិច្ចសន្យា​នៃ​មន្ទីរ​សាធារណការ​ចំនួន​១០​ម៉ឺន​រៀល​ក្នុង​១​ខែ​

លោក ប៉ា​សុជាតិ​វង្ស​ប្រកាស​ផ្តល់ប្រាក់​បន្ថែម​ដល់ក​ម្មករ​ជាប់កិច្ចសន្យា​នៃ​មន្ទីរ​សាធារណការ​ចំនួន​១០​ម៉ឺន​រៀល​ក្នុង​១​ខែ​

​ភ្នំពេញ​៖​ បងប្អូន​កម្មករ​កម្ម​ការ​នី​ជាប់កិច្ចសន្យា​មកពី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ចំនួន​៥០០​នាក់​បាន​សំដែង​នូវ​ក្តី​សោមនស្ស​រីករាយ​ជាមួយនឹង​ការប្រកាស​ផ្តល់ប្រាក់​បន្ថែម​ពីលើ​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ចំនួន​១០​ម៉ឺន​រៀល​ដែល​កន្លងមក​ទទួលបាន​តែ​ចំនួន​២៤​ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​១​ខែ​។​

លោក ប៉ាសុជាតិវង្ស អភិបាលរាជធានីភ្នំពេញ

​ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​ទាំង​៥០០​នាក់​ក្នុង​បរិវេណ​សាលា​រាជធានី​ភ្នំពេញ​នា​ល្ងាច​ថ្ងៃទី​១៩​ខែមិថុនា​លោកប៉ា​សុជាតិ​វង្ស​ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​និង​ជា​អភិបាល​រាជធានី​ភ្នំពេញ​បាន​គូសបញ្ជាក់ថា​ក្នុងនាម​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ទោះបី​ជួប​ការលំបាក​ក៏​យើង​ខិតខំ​ដោះស្រាយ​បន្ថែម​ប្រាក់ឧបត្ថម្ភ ចំនួន​១០​ម៉ឺន​រៀល​ដល់​បងប្អូន​ម្នាក់ៗ ថ្វីត្បិតតែ​មិនទាន់​ឆ្លើយតបបាន​តាម​សំណូមពរ​នៃ​សេចក្តីត្រូវការ​តែ​យើង​បាន​ជួយ​បំពេញបន្ថែម​ដល់​បងប្អូន​បាន​១​ចំណែក​ដែរ​។​

​លោក​អភិបាល​បាន​សម្តែង​នូវ​អំណរគុណ​ដោយស្មោះ​ដល់​បងប្អូន​កម្ម​ករក​ម្មការ​នី​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ដែលជា​អ្នកអនុវត្ត​ដោយផ្ទាល់​ក្នុងការ​ធ្វើ​ឲ្យ​ទីក្រុង​របស់​យើង​មាន​សំរស់​ស្រស់បំព្រង​គ្រប់​រដូវ​កាល​ស័ក្តិ​សមជា​បេះដូង​នៃ​ព្រះរាជាណាចក្រ ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​មានឈ្មោះ​បោះ​សំឡេង​លើ​ឆាក​អន្តរជាតិ​និង​បាន​ក្លាយជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​ធំៗ​ជាច្រើនលើក​។​

​លោក​បានលើកឡើង​ទៀតថា គុណសម្បត្តិ​ទាំងអស់នេះ​ពិតជា​មិនអាច​កាត់ផ្តាច់​បាន​ពី​បាតដៃ​នៃ​ការចូលរួមរ​បស់បង​ប្អូន​ទាំងអស់គ្នា​នេះឡើយ​លោក​បន្ថែមថា​បច្ចុប្បន្ន​ប​ណ្តា​ទីក្រុង​នានា​លើ​ពិភពលោក​គេ​បាន​ឈាន​១​ជំហាន​ទៀត​គឺ​ចេញពី​ទីក្រុង​ស្អា​តទៅ​ទីក្រុង​បៃតង​។​មានន័យថា​ជាទី​ក្រុងមាន​អនាម័យ​ល្អ​មាន​សណ្តាប់ធ្នាប់​និង​មាន​បរិស្ថាន​ល្អ​ហើយ​ដើម្បី​បាន​ទីក្រុង​បៃតង​យើង​នៅមាន​ការងារ​ច្រើនណាស់​ត្រូវ​បន្ត​ខិតខំ​ធ្វើ​។​ការងារ​អ្វី​ក៏ដោយ​ឲ្យ​តែ​ស្របច្បាប់​គឺ​មិន​អន់​នោះទេ​បងប្អូន​ត្រូវតែមាន​មោទនៈភាព​ចំពោះ​ការងារ​របស់​បងប្អូន​ដែល​កំពុង​ធ្វើ​។​ជាមួយគ្នានេះ​បងប្អូន​ក៏ត្រូវ​មាន​មោទនៈ​ដែល​យើង​មាន​ថ្នាក់ដឹកនាំ​ដ៏​ឈ្លាសវៃ​គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​គឺ​សម្តេច​បាន​ដឹកនាំ​ប្រទេស​ឲ្យ​ឈ្នះ​ទាំងអស់គ្នា​ហើយ​បច្ចុប្បន្ននេះ​នយោបាយ​ឈ្នះៗ​របស់​សម្តេច​តេ​ជោ​បាន​ក្លាយជា​រូបមន្ត​សកល​ដែល​ប្រទេស​នានា​គេ​យកទៅ​ប្រើ​ដែរ​ជា​រូបមន្ត​ដែល​ឈ្នះ​ទាំងអស់គ្នា​។​

​នាយក​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​លោក​សាំ​ពិ​សិទ្ធ​បាន​ឲ្យ​ដឹងថា​មន្ទីរ​សាធារណការ​មាន​មន្ត្រី​បុគ្គលិក​កម្មករ​សរុប​ចំនួន​៨២៤​នាក់​កម្មករ​អណ្តែត​៥០០​នាក់​ស្រី​១៤៦​នាក់​ដោយ​ចែកចេញជា​អង្គភាព​សួនច្បារ​និង​រុក្ខជាតិ​អង្គភាព​លូទឹក​បូមទឹក​អង្គភាព​អគ្គិសនី​បំភ្លឺ​សាធារណៈ​អង្គភាព​ស្ពាន​ថ្នល់​និង​អង្គភាព​គ្រប់គ្រង​សណ្តាប់ធ្នាប់​សាធារណៈ​៕

​ដោយ​៖ ស​.​ស្អាត​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya