ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បង្ក្រាប​បាន​ជនសង្ស័យ​​ជួញដូរ​គ្រឿងញៀន​ ​

ប៉ូលិស​បង្ក្រាប​បាន​ជនសង្ស័យ​​ជួញដូរ​គ្រឿងញៀន​ ​

កំពង់ចាម ៖ កាលពី​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​២២ កញ្ញា​២០១៣​។ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​ម្នាក់ បាន​ត្រូវ​សមត្ថកិច្ច​ខេត្ត​សហការ​ជាមួយ​សមត្ថកិច្ច​ស្រុក​ព្រៃឈរ​បើក​ប្រតិបត្តិ​ការបង្ក្រាប ។​
​លោក​អធិការនគរបាល​ស្រុក​បាន​បន្តថា ក្នុងការ​បង្ក្រាប​នេះ សមត្ថកិច្ច​រឹបអូស​បាន​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​៧​កញ្ចប់​តូច និង​៣​កញ្ចប់​ធំ ។​
​បើតាម​លោក​វរសេនីយ៍ត្រី កែវ ស៊ា​ង​ហ៊ុន អធិការនគរបាល​ស្រុក​ព្រៃឈរ​បាន​ឲ្យ​ដឹងថា ដោយបាន​ទទួលបញ្ជា​ពី​លោកស្នងការ​នគរបាល​ខេត្តកំពង់ចាម ឆាយ គឹម​សុន កម្លាំង​របស់លោក​សហ​ការ​ជាមួយ​កម្លាំង​ខេត្ត​បានធ្វើការ​ឆ្មក់​ចូល​បង្ក្រាប​ជន សង្ស័យ​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​ម្នាក់​ឈ្មោះ​ខៀវ ឧ​ត្ត​ម ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ព្រីង​៣​ដើម ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya