ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ រងរបួស​ធ្ងន់​២​នាក់ ​

ម៉ូតូ​បុក​ម៉ូតូ រងរបួស​ធ្ងន់​២​នាក់ ​

ភ្នំពេញ ៖ កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៣ នៅលើ​កំណាត់ ផ្លូវជាតិ​លេខ​៤ ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ បុរស​២​នាក់ បាន​រងរបួស​ធ្ងន់ ម្នាក់​បែកក្បាល និង​ម្នាក់ទៀត បាក់ឆ្អឹង​ថ្គាម ខណៈដែល ម៉ូតូ​មួយគ្រឿង បើក​បញ្ច្រាស ទិសដៅ​បោល ទៅបុក​ម៉ូតូ មួយគ្រឿង​ទៀត ទាំង​កំរោល ។
​តាម​ប្រភពព័ត៌មាន ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ មាន​ម៉ូតូ​មួយគ្រឿង ម៉ាក​ស្មាស់​វី ពណ៌​ខ្មៅ ស៊េរី​២០១២ ពាក់ ស្លាក​លេខ កណ្តាល 1Q-5244 ជិះ​គ្នា ២​នាក់ ក្នុងស្ថានភាព មាន​ជាតិ​ស្រវឹង ធ្វើដំណើរ ពី​លិចទៅ​កើត បញ្ច្រាស​ទិ​ដៅ ចរាចរណ៍ ស្រាប់តែ​ដល់​ចំណុចកើតហេតុ បាន​ជ្រុល ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១១ ពាក់​ស្លាក​លេខ ភ្នំពេញ​1AV-9476 ជិះ​គ្នា​២​នាក់ បើក​ក្នុងទិសដៅ ពី​កើ​តទៅ​លិច
បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ទាំង​២​គ្រឿង រងរបួស ធ្ងន់​ដូចគ្នា ។ ចំណែកឯ អ្នករួមដំណើរ​២​នាក់ ទៀត​មិនមាន​រងរបួស​អ្វី​ឡើយ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya