ភ្នំពេញ: នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៣ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលជាប់ឆ្នោតទាំង៥៥រូប ដឹកនាំដោយ លោក សម រង្ស៊ី និង លោក កឹម សុខា នឹងធ្វើដំណើរ ចេញពីរាជធានីភ្នំពេញ ទៅកាន់ក្រុងអង្គរ ខេត្តសៀមរាប ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៣នេះ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានដឹកនាំតំណាងរាស្ត្រមួយក្រុម ទៅកាន់ខេត្តសៀមរាប មុនលោក សម រង្ស៊ី។ ចំណែក លោក សម រង្ស៊ី នឹងដឹកនាំតំណាងរាស្ត្រ មួយក្រុមទៀត ចេញទៅកាន់ខេត្តសៀមរាប នៅរសៀលម៉ោង១ ថ្ងៃទី២១
ខែកញ្ញា ឆ្នាំ២០១៣។
ការចេញដំណើរនេះ គឺពីរថ្ងៃ មុនកិច្ចប្រជុំសភាលើកដំបូង នីតិកាលទី៥ នៅថ្ងៃទី២៣ ខែកញ្ញា ខាងមុខ ក្រោមព្រះរាជធិបតី ព្រះមហាក្សត្រ នរោត្តម សីហមុនី។
ការមិនចូលរួមប្រជុំសភា របស់គណបក្សសង្គ្រោះជាតិ គឺបន្ទាប់ពីបរាជ័យ ក្នុងការសុំពន្យារពេល នៃការបើកសម័យប្រជុំសភា លើកដំបូង៕